adverise with khmeread 1

​រុស្ស៊ី​និង​ចិន​នឹង​ពួតដៃគ្នា "​ដណ្តើម​ការគ្រប់គ្រង​សកលលោក​" ពី​អាមេរិក​?

​    ​មេដឹកនាំ​ប្រទេស​ចិន​លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​បានធ្វើ​ការអះអាង​ដ៏​រសើប​មួយ​អំឡុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ខួប​ទី ៩៥ នៃ​ការបង្កើត​គណ​បក្សកុម្មុយនិស្ត​ចិន​កាលពី​ខែ​មុន​។​

​    ​អំឡុង​ការ​ថ្លែង​នោះ លោក​ស៊ី​ជីន​ពីង​បាន​អំពាវនាវ​ឱ្យ​សម​ភាគី​រុស្ស៊ី​របស់គាត់​ឱ្យ​បង្កើត​សហភាព​ជាមួយ​ប្រទេស​ខ្លួន​ដែល​នឹង​ធ្វើឱ្យ​អង្គការ​ណា​តូ​ចុះខ្សោយ ហើយ​បញ្ចប់​ចេតនា​ចក្រពត្តិនិយមរ​បស់​លោកខាងលិច​។​

​    ​គាត់​បាន​ថ្លែងថា "​ពិភពលោក​ជិត​ឈានទៅរក​ការផ្លាស់ប្តូរ​ថ្មី​ហើយ​។ យើង​មើលឃើញ​របៀប​ដែល​សហភាព​អឺរ៉ុប​កំពុង​ដួលរលំ​បន្តិច​ម្តងៗ ក៏ដូចជា​សេដ្ឋកិច្ច​អាមេរិក​។ ទាំងអស់នេះ​គឺ​កំពុងតែ​ងាក​ទៅរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​។ ដូច្នេះ សណ្តាប់ធ្នាប់​ពិភពលោក​នឹងមិន​ដូច​ពីមុន​ទៀតឡើយ ក្នុង​រយៈពេល ១០ ទៀត យើង​នឹងមាន​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ក្នុងនោះ​អ្វីដែល​សំខាន់​គឺ​សហភាព​ចិន​និង​រុស្ស៊ី​"​។​

​    ​សំដី​របស់គាត់​បាន​និយាយ​ឡើង​ស្របពេល​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​លោកខាងលិច​កំពុង​ឈានទៅដល់​ចំណុច​បែកបាក់​។​

​    ​សព្វថ្ងៃ សង្គ្រាម​ហាក់​នឹង​ផ្ទុះឡើង​គ្រប់ពេល ខណៈ​កង​កុម្ម៉ង់ដូ​រុស្ស៊ី​អះអាងថា​ទទួលរង​ការវាយប្រហារ​ពី​អ៊ុយ​ក្រែ​ន​។ ហើយ​ការគំរាមកំហែង​នៃ​សង្គ្រាម​បាននិងកំពុង​ផុស​ឡើង​ក្នុង​តំបន់ (​គ្រី​មេ​) ព្រោះ​សាក្សី​ជាច្រើន​បាន​រាយការណ៍​ថា មានការ​កេណ្ឌ​កងទ័ព​ដ៏​ច្រើនសន្ធឹក​សន្ធាប់​មកកាន់​ព្រុំដែន​អ៊ុយ​ក្រែ​ន​។​

​    ​កាលពីពេល​ថ្មីៗ​នេះ មាន​វីដេអូ​មួយ​បានបង្ហាញ​ពី​រថក្រោះ​រាប់សិប​គ្រឿង​បាននិងកំពុង​ដឹកជញ្ជូន​ទៅ​តំបន់​គ្រី​មេ​តាមរយៈ​រថភ្លើង​យោធា ខណៈ​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​ថា រុស្ស៊ី​អាច​វាយប្រហារ​គ្រប់​វិនាទី​។​

​    ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​តើ​លោកពូ​ទីន​បាន​ឆ្លើយតប​ជា​សាធារណៈ​ចំពោះ​ការ​ថ្លែង​របស់លោក​ស៊ី​ជីន​ពីង​។ ទោះយ៉ាងណា នៅក្នុង​ជំនួប​មួយ​រវាង​ប្រជាជាតិ​ជិតខាង​ទាំងពីរ​នេះ​កាលពីដើម​ឆ្នាំនេះ លោកពូ​ទីន​ព្យាយាម​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​មេដឹកនាំ​ចិន ដោយ​សាទរ​ទំនាក់ទំនង​របស់​ពួកគេ​ថា​ជា "​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​"​។​

​    ​ទំនាក់ទំនង​ជិតស្និត​រវាង​មេដឹកនាំ​ទាំងពីរ​និង​បំណងប្រាថ្នា​រួមគ្នា​ដើម្បី​ទប់ទល់​នឹង​អំណាច​គ្របដណ្តប់​របស់​អាមេរិក​លើ​សកលលោក ទំនងជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​នៅ​ពីក្រោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​រុស្ស៊ី និង​ចិន​។​

​    ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​នោះ លោក​ស៊ី​ជីន​ពីង​បាន​បន្ថែមថា "​យើង​កំពុង​មើលឃើញ​សកម្មភាព​ដ៏​គឃ្លើន​នៅ​ផ្នែក​មួយ​របស់​អាមេរិក ទាក់ទិន​ទាំង​ចិន​និង​រុស្ស៊ី​។ ខ្ញុំ​ជឿថា រុស្ស៊ី​និង​ចិន​អាចបង្កើត​សម្ព័ន្ធភាព​តទល់​នឹង​ណា​តូ ដែល​នឹង​លែងមាន​ឥទ្ធិពល ហើយ​នឹងធ្វើ​មហិច្ឆតា​ចក្រពត្តិនិយម​លោកខាងលិច​ឈានដល់​ទីបញ្ចប់​"៕

ប្រភព៖ DailyStar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់