13988780 1031333413648240 1080940080 n

ឃាត់យួនប្រាំនាក់ក្នុង​សិប្បកម្ម​ឈើមួយកន្លែងនៅខណ្ឌ​ព្រែក​ព្នៅ

    ភ្នំពេញ ៖ ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ និង អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស នៅក្នុង​សិប្បកម្ម​ឈើមួយកន្លែង នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៦ វេលា​ម៉ោង​០៩ និង៣០​នាទី ស្ថិតនៅ​ចំណុច​ក្រសាំង​ជ្រុំ ភូមិ​កប់​ស្រូវ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

    ជា​លទ្ធផល​សរុប​កម្លាំង​ចំរុះ​ត្រួត​ពិនិត្យឃើញ​មាន​អន្តោប្រវេសន៍ ជនជាតិ​យួនចំនួន​០៥​នាក់ (ប្រុស) ស្នាក់នៅ​គ្មាន​លិខិតស្នាម និងធ្វើ​ការងារ​ខុសច្បាប់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី៕​

មតិយោបល់