adverise with khmeread 14002517 273561613024959 1380108165 o

វាយតប់​គ្នា​មុខ​ក្លឹប​កម្សាន្ត​បឹង​ស្តារ ប៉េអឹម​ឃាត់​បាន​ម្នាក់​ ​និងកាំភ្លើង​ជ័រ​ខ្លី​១​ដើម

    បន្ទាយមានជ័យ ៖  អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បាន​ឃាត់​យុវជន​ម្នាក់​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១០ សីហា ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​ក្លឹប​កម្សាន្ត​បឹង​ស្តារ ទឹកដី​កាស៊ីណូ​ផ្កាយ​5 ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​មានទំនាស់​វាយតប់​គ្នា​ដូច​ក្នុង​រឿងកុន។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា អំពើ​ផ្ទុះ​ជម្លោះ​នោះ គឺមាន​ការដេញ​វាយតប់​គ្នា​ដោយ​ដៃ និង​ខ្សែក្រវ៉ាត់ បណ្តាលឱ្យ​មនុស្ស​៣​នាក់​រងរបួស ក្រុម​ម្ខាង​របួស​២​នាក់ ម្នាក់​ត្រូវ​ក្បាល និង​ម្នាក់​ត្រូវ​ដៃ ឯ​ក្រុម​ម្ខាង​ទៀត របួស​ក្បាល​ម្នាក់។​

    បន្ទាប់មក​កងសន្តិសុខ​របស់​កាស៊ីណូ​ឃាត់ខ្លួន​ម្នាក់ ប្រគល់ឱ្យ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ហើយ​ដកហូត​បាន​ម៉ូតូ​២​គ្រឿង។ អ្នកបើកបរ​រត់ចោល​បន្សល់​នៅ​កន្លែងកើតហេតុ​។ ហើយនៅ​កន្លែងកើតហេតុ គេ​ឃើញ​មាន​កាំភ្លើង​ជ័រ​ខ្លី​១​ដើម សង្ស័យ​ជា​របស់​ក្រុម​ណាមួយ​ដាក់ ដើម្បី​បង្អួត​ឬ​សំ​ញ៉ែង​តែប៉ុណ្ណោះ៕

adverise with khmeread

មតិយោបល់