adverise with khmeread 1

សង្ស័យងងុយដេកបើកតុងតឺន័រ ក្រឡាប់នៅរង្វង់មូលចោមចៅ

     ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ដោយសារ​អ្នកបើករថយន្ត​កុងតឺន័រ សង្ស័យ​ងងុយដេក បាន​បើក​ទៅ​ក្រឡាប់​ផ្ងារ​កង់ កាលពី​វេលា​ម៉ោ​ង​៤​និង​១០​នាទី​ទៀបភ្លឺ​ត្រង់​វ​ង្វ​ង់​មូល​ចោមចៅ​បំបែក​ទៅ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
    ប្រភព​បាន​និយាយថា មាន​បុរស​ពីរ​នាក់​ឪ​កូន​បាន​បើករថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង​ស្លាក​លេខ​តាកែវ​3A-0120​ដែលជា​របស់​ផែស្ងួត​អូ​លែ​រទាំង​ងងុយដេក​ទៅបុក​ខឿន​រង្វង់​មូល​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​ច្រងាង​នៅ​កណ្តាល​ថ្នល់​តែម្តង​។​
     នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ​មិន​បណ្តាល​ឲ្យ​ឪពុក​កូន​ទាំងពីរ​នាក់​នោះ​រងរបួស​នោះទេ​គ្រាន់តែ​ខូចខាត​រថយន្ត​និង​បាក់​ខឿន​រង្វង់​មូល​សួនច្បារ​តែ​ប៉ុណ្ណោះ​។​
     បើតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុន​មាន​ករណី​រថយន្ត​បើក​បុក​សួនច្បារ​នេះ​កើតឡើង​គឺ​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​បើក​មកពី​ផ្លូវជាតិ​លេខ​៤​គោលបំណង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣​។​
   លុះ​បើក​មកដល់​កន្លែងកើតហេតុ​អ្នកបើកបរ​ដែល​ងងុយ​ដេក​នោះបាន​បើក​បុក​ឃឿន​សួនច្បារ​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តងទៅ​។​
   បន្ទាប់ពី​កើតហេតុ​ហើយ រថយន្ត​ត្រូវបាន​ខាង​ជំនាញ ចរាចរណ៍​ចុះមក​វាស់វែង​និង ស្ទួ​ច​យកទៅ​រក្សារ​ទុក​នៅ​កា​រិ​យា​ល័​ចរាចរ​ផ្លូវគោក​ក្រុងភ្នុំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់