adverise with khmeread Unnamed

ឃាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ជាមួយ​ថ្នាំញៀន​យ៉ាម៉ា​១៨​គ្រាប់​

    បាត់ដំបង​ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ភ្នំព្រឹក ដឹកនាំ​ដោយ​លោក​អធិការ​ សុង សុភ័ក្ត្រ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បារាំង​ធ្លាក់ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ រក្សាទុក ដួ​ញ​ដូរ ឬ​ដឹកជញ្ជូន​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​២​នាក់ ប្តី​ប្រពន្ធ​។​

    ជនសង្ស័យ​ជា ប្តី​ឈ្មោះ ញុ​ច វ៉ាន់ អាយុ​៤២​ឆ្នាំ​និង ប្រពន្ធ​ឈ្មោះ អែម ភាព អាយុ​៣៩​ឆ្នាំ រស់នៅ ភូមិ ឃុំ​ខាងលើ ដកហូត គ្រាប់​ថ្នាំ​ពណ៌​ផ្កាឈូក​សញ្ញា ​WY ចំនួន១៨​គ្រាប់ បំពង់​សម្រាប់​ដាក់​ថ្នាំញៀន​មួយចំនួន និង​ទូ​សព្ទ័​ចំនួន​០២​គ្រឿង។​

    បច្ចុប្បន្ន​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់