adverise with khmeread Untitled 1

Donald Trump ថា Hillary Clinton និង Barack Obama ជា​ស្ថាបនិក​ក្រុម ISIS

    ​យោងតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានឱ្យដឹងថា បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ Donald Trump ចាប់ផ្តើម​ធ្វើឱ្យ​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​កក្រើក​ជាថ្មី​ម្តង​ទៀតហើយ ជាមួយ​ការអះអាង​សឹង​មិន​គួរឱ្យ​ជឿថា លោកស្រី Hillary Clinton និង​លោក​ប្រធានាធិបតី Barack Obama "​ជា​អ្នកបង្កើត​" ក្រុម IS​។​

​    ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ការជួបជុំ​មួយ​នៅក្នុង​ទីក្រុង Fort Lauderdale រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃ​ពុធ សេដ្ឋី​អចលនទ្រព្យ​រូបនេះ​បាន​និយាយថា ក្រុម​ជី​ហាដ​នេះ​កំពុងតែ "​ផ្តល់​ការគោរព​ដល់​លោក​ប្រធានាធិបតី Obama"​។ 

​    ​ត្រាំ​និយាយថា "​គាត់ (Obama) ជា​ស្ថាបនិក​ក្រុម ISIS"​។ លោក​បន្ថែមថា "​គាត់​ជា​ស្ថា​បិ​ក ISIS អូ​ខេ​?​។ គាត់​ជា​ស្ថាបនិក​! ISIS"​។ 

​     ត្រាំ​បាន​ស្រែក​ទៅកាន់​អ្នកគាំទ្រ​ដែល​ហ៊ោកញ្ជ្រៀវ​នៅ​ខាងក្រោម​វេទិកា​ថា "​អ៊ីចឹង​ខ្ញុំ​នឹង​និយាយថា សហ​ស្ថាបនិក​នឹង​ជា Hillary Clinton ដ៏​វៀចវេ ហើយ​ណា​"​។ 

​    ​នេះ​ជា​សំដី​បង្ករឿង​ថ្មី​ចុង​ក្រោយពី​មហាសេដ្ឋី​មាត់ដាច​នេះ ដែល​ទើបតែ​មួយថ្ងៃ​មុននេះ​បាន​និយាយស្តី​បង្កប់ន័យ​ឱ្យ​ប្រជាជន​ប្រើ​ហិង្សា​ដោយ​កាំភ្លើង​ប្រឆាំង​លោកស្រី Hillary Clinton​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​៕ 

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់