adverise with khmeread 13925377 934276943349223 9033715864827716733 n

សំប៉ូលីដា‬ធ្លាក់ខ្លួនក្រតោកយ៉ាក អំពាវនាវរកជំនួយសប្បុរសធម៌(មានវីដេអូ)

    ផេកហ្វេសប៊ុកមួយឈ្មោះថា Khmer Eagle បានបង្ហោះរូបភាពតារាចម្រៀង ‎សំប៉ូលីដា‬ កំពុងធ្លាក់ខ្លួនក្រនិងឈឺជាទម្ងន់ ហើយបានអំពាវនាវសុំជំនួយសប្បុរសធម៌ជាបន្ទាន់ដើម្បីជួយតារារូបនេះ។ 

    យោងតាមម្ចាស់គណនីនេះបានឱ្យដឹងថា ‎សំប៉ូលីដា‬ កំពុងផ្ញើជីវិតនៅក្នុងភោជនីយដ្ឋានមួយ ដែលប្តីជាសន្តិសុខរបស់គាត់ធ្វើការនៅទីនោះ។

    ម្ចាស់គណនីបានសរសេរថា "កន្លែងដែលគាត់កំពុងសម្រាករាល់ថ្ងៃគឺនៅខាងក្រោយតុគិតលុយ...តារាស្រីម្នាក់ដែលធ្លាប់តែបង្ហាញខ្លួនគ្រប់កម្មវិធីរបស់អ្នកសិល្បៈមិនថាតូចឬធំ តាំងពីខ្លួនល្បីរហូតមក...ដោយមិនធ្លាប់ប្រកាន់ឬក ចំកោងខ្លួន...សព្វថ្ងៃកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរគ្មានលទ្ធភាពចិញ្ចឹមកូនដល់ទៅ៤នាក់ខណៈបងស្រីកំពុងធ្លាក់ខ្លួនមានជំងឺពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុងរសាត់តាមកម្មម្នាក់នេះ កំពុងត្រូវការជំនួយយ៉ាងខ្លាំង...
តើសប្បុរសដាច់ចិត្តអោបដៃមើលភាពលំបាករបស់បងស្រីឬយ៉ាងណា?...

    សប្បុរសជនដែលមានបំណងឧបត្ថមដល់បងស្រី សូមមេត្តាទំនាក់ទំនងមកលេខ 093822262 ខ្ញុំបាទផ្ទាល់ សាស្រ្តា
096 500 3456 បងប្រុស សានផាននិត តារាចម្រៀង"៕ 

 

adverise with khmeread

មតិយោបល់