13988903 1031364420311806 583481776 n

រថយន្ត​សាំ​យ៉ុង​បើក​លឿន​ដូច​ហោះ​រេ​ចង្កូត​ធ្លាក់ចូល​ទឹកស្រះ នៅ​ស្រុក​លំផាត់​

    រតនគិរី​ ៖ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូ​ង​កោង​រេ​ចង្កូត​ធ្លាក់​ជ​ញ្ចើ​ម​ផ្លូវ​ចូល​ទឹកស្រះ តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​    ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​នេះ​បានកើត​នៅវេលា​ម៉ោង​១ និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ ២០១៦ នៅត្រង់ចំណុច​ចន្លោះ​គីឡូ​មែត្រ​លេខ​២៨១-២៨២ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ខាងលិច​វាលស្រែ​លោក​ហា​ណែ​ល ក្នុងភូមិ​ព្រួក ឃុំ​បា​តាង​ ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​សាំ​យ៉ុង​ដែល​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយទឹក​នោះ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ ​2R-4540 អ្នករួមដំណើរ​សរុប​មាន​គ្នា​២​នាក់​ជនរងគ្រោះ​ឈ្មោះ ​ចាន់ ថា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​អ្នកបើកបរ និង​ប្រពន្ធ ឈ្មោះ​ហេង  វី  អាយុ​៣៨​ឆ្នាំ អ្នក​ទាំង​២​រស់​នៅឯ​ភ្នំពេញ។ 

    សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​រថយន្ត​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ដោយ​បើកបរ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​មកដល់​ត្រង់ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង​បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ចូលក្នុង​ប្រឡាយទឹក​ខាងលិច​ផ្លូវ តែ​ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ទេ​។​

    ​លុះដល់​ព្រឹក​ថ្ងៃទី​១១ ខែ​ឆ្នាំ​ដដែល ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្ត​មក​ស្ទូច​យកទៅ​ក្រុង​បាន​លុង​ដើម្បី​ជួសជុល​ខ្លួនឯង ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕​

មតិយោបល់