adverise with khmeread 14012116 1031376223643959 605301307 n

រថយន្ត​សាំ​យ៉ុង បុក​គ្នា​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​ផលិតផល របួសធ្ងន់ ស្រាល ប្រុស ស្រី ៧​នាក់ សុ​ទ្ធតែ​ជន​ជាតិចិន

    កំពត ៖ ជនជាតិ​ចិនយ៉ាងហោចណាស់ ៧​នាក់ ក្នុងនោះ​ស្រី​៥​នាក់ ជិះ​លើ​រថយន្ត​សាំ​យ៉ុង រង​របួសធ្ងន់ និង​ស្រាល ខណៈបុក​ជាមួយ​រថយន្តហ៊ី​យ៉ាន់​ដាយ​ ផ្ទុក​ផលិតផល នៅ​ម៉ោង​២​ និង​១០​នាទី​រសៀល ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦​នេះ ចំណុច​ក្បែ​ស្ពាន​ទ្វា​ថ្មី លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​

    សមត្ថកិច្ច​នគរបាល រាយការណ៍​ឱ្យ​ដឹង​ជាបឋមថា​ ជនរងគ្រោះ​ទាំង​៧​នាក់ ក្នុងនោះ​ស្រី​៥​នាក់ ជា​ជន​ជាតិចិន ជិះ​លើ​រថយន្ត សាំ​យ៉ុង​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-1327 ក្នុងទិសដៅ​ធ្វើដំណើរ​មកពី​ក្រុងភ្នំពេញ ឆ្ពោះទៅ​ចូល​ទី​រួម​ខេត្តកំពត ចៃដន្យ​មកដល់​កន្លែងកើតហេតុ ក៏បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ដឹក​ផលិតផល ក្នុងទិសដៅ​ប​ញ្ជ្រា​ស់​គ្នា​។ 

    ក្រោយ​ហេតុការណ៍ អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់​ដាយ បាន​ចុះ​រត់​គេចខ្លួនបាត់​។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល កំពុង​រង់ចាំ​រថយន្ត​ជួយសង្គ្រោះ​មក​ដឹក​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ 

    សមត្ថកិច្ច​ដដែលបន្តថា ចំពោះ​រថយន្ត​ទាំងពីរ រង់ចាំ​សមត្ថកិច្ច​ជំនាញ មកដល់​ធ្វើការ​វាស់វែង ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕​

adverise with khmeread

មតិយោបល់