ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល , ប៉ូលិសខណ្ឌដូនពេញ ,ប៉ូលិសខណ្ឌចំការមន ,ប៉ូលិសខណ្ឌទួលគោក និង ប៉ូលិសកងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធជាបន្តបន្ទាប់បាន៤នាក់ និងដកហូតវត្ថុតាងមួយចំនួននាយប់និងព្រឹកថ្ងៃទី១១សីហាឆ្នាំ២០១នេះជាមួយការទម្លាយវីដេអូផងដែរ។
ប៉ូលិសនិយាយថា ជនសង្ស័យទី1- ឈ្មោះ មាស សំណាង ហៅ អាកាញ៉ាញ់ អាត្រងោល ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ, ជនសង្ស័យទី2-ឈ្មោះ គីម ពៅ ហៅ អាពេជ្រ ភេទប្រុស អាយុ19ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជាមួយបងស្រីនៅម្តុំឡឥដ្ឋកាណាឌីយ៉ា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ជនសង្ស័យទី3-ឈ្មោះ ចំរើន វាសនា ហៅ ស្នាភេទប្រុស អាយុ21 ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំ ស្រុកតាខ្មៅ ខេត្តកណ្តាលនិងជនសង្ស័យទី4-ឈ្មោៈ ខាត់ សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣០E ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌ័ពោធិ៍សែនជ័យ ភ្នំពេញ ។
ប៉ូលិសបន្តថា ក្រៅពីឃាត់ជនសង្ស័យចំនួន 4 នាក់ប៉ូលិសដកហូតបានម៉ូតូ C125 ២គ្រឿង មួយគ្រឿងជាមធ្យោបាយធ្វើសកម្មភាពមួយគ្រឿង,មួយគ្រឿងទៀតជាម៉ូតូរបស់ជនរងគ្រោះនិងអាវុធខ្លីមួយដើមម៉ាក K54 បង់ 1 គ្រាប់ 8 (ប្លន់បាញ់ជនរងគ្រោះបណ្តាលឱ្យរបួសយកម៉ូតូកាលពីថ្ងៃទី 10 សីហាឆ្នាំ 2016 ម៉ោង 1 និង30 នាទីរំលងអាធ្រាត្រនៅចំណុចមុខ ហាងកាហ្វេ ដេលី ក្នុងសង្កាត់បឹងកេងកង 2 ខណ្ឌចំការមន) ។
ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនជាមួយនិងបក្ខពួកពិតជាបានធ្វើសកម្មភាពបាញ់ជនរងគ្រោះប្លន់យកម៉ូតូC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FX-1645 សេរីឆ្នាំ២០១៦ កាលពីរថ្ងៃទី ១០ សីហា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រពិតប្រាកដមែន ។
គួររំលឹកថា យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវរបួសដោយគ្រាប់កាំភ្លើងចំនួន២គ្រាប់ដេកដួលក្នុងថ្លុកឈាម ខណៈដេញពីដកលុយពីទូATM ក៏ត្រូវបានជនសង្ស័យ២នាក់វាយ និងបាញ់ប្លន់យកម៉ូតូហុងដាស៊េរី០១៦បានសម្រេច ហើយគេចខ្លួនបាត់។
អំពើប្លន់ដែលសមត្ថកិច្ចមិនអាចត្រួតត្រាបានខាងលើ កើតឡើងកាលពីវេលាម៉ៅង១និង១៨នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហាឆ្នាំ២០១៦ នៅចំណុចមុខហាងកាហ្វេដេលី តាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
ជនងគ្រោះឈ្មោះប៊ិន ថារ៉ាក់ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរបុគ្គលិកសណ្ឋាគារវីស្នាក់នៅម្តុំត្រឡោកបែក សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ត្រូវពួកចោរបាញ់ចំធ្លាយលើដោះស្តាំនិងចំភ្លៅស្តាំ ព្យាលបាលនៅកាល់ម៉ែត្រ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ (ស្លាកលេខ1645) បានជិះមកឈប់ម៉ូតូនៅចំណុចកើតហេតុនិងដើរចូលទៅដកលុយពីទូATM ។
ខណៈពេលដកលុយរួចដើរចេញមកវិញ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ដោយទំនងជាតាមមកតាំងពីណានោះទេ បានដកកាំភ្លើងមកវាយយុវជនម្នាក់នោះបំណងប្លន់យកម៉ូតូ ប៉ុន្តែជនរងគ្រោះមិនព្រមឱ្យ ទើបមានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ។
ពេលនោះជនសង្ស័យបានបាញ់មកលើជនរងគ្រោះចំនួន៣គ្រាប់ ចំស្មា និងជើង ចំណែក១គ្រាប់ទៀតបាញ់មិនចេញ ដោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។
ប្រភពបន្តថា ភ្លាមៗនោះក៏បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះដែរ ប៉ុន្តែមិនមាននរណាម្នាក់ហ៊ានចូលជួយនោះទេដោយសារតែជនសង្ស័យមានកាំភ្លើងនៅក្នុងដៃ ហើយពួកគេក៏បានយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ បានត្រឹមមកឈរមើលជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ហើយរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕
