adverise with khmeread 14011720 1031364223645159 940789998 n

អ្នកបើកបរ​រថយន្តក្រុមហ៊ុនមួយ​ ស្លាប់​ក្នុង​រថយន្ត​សង្ស័យ​ឃាតកម្ម​

          ភ្នំពេញ ​៖ យុវជន​ម្នាក់​ដែលជា​អ្នកបើកបរ រថយន្ត​របស់ ក្រុមហ៊ុន ផែស្ងួត​តេង​ឡាយ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​រថយន្ត ដក​កុងតឺន័រមួយគ្រឿង ដែល​ឈប់​ចត​នៅក្នុង​ផែ​របស់​ក្រុមហ៊ុន​ខាងលើ​នោះ និង​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧ ​និង​១០​ព្រឹក ថ្ងៃទី​១១​ ខែសីហា ឆ្នាំ​២០១៦ ដែល​​រថយន្តក្រុមហ៊ុន ​ផែស្ងួតតេង​ឡាយ ខាងលើ​នោះ មាន​ទីតាំង​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ភូមិ​ព្រៃ​ស្វាយ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ​។ 

    ​គេ​សង្ស័យថាជនរងគ្រោះស្លាប់​ដោយសារ​អំពើ​ឃាតកម្ម ដោយឡែក​នគរបាល​មិនបាន​ប្រាប់​ឱ្យដឹងថា ជា​ករណី​អ្វី​ពិតប្រាកដ​នោះទេ រីឯ​ខាងម្ចាស់ទីតាំង​នោះ បាន​បញ្ជា​ឱ្យក្រុម​សន្តិសុខរបស់ខ្លួនធ្វើការ​រាំង​ក្រុម​អ្នកសារព័ត៌មានមិន​ឱ្យ​ចូលទៅ​ថតរូប​យក​ព័ត៌មាន​នោះឡើយ គឺ​បាន​ព្យាយាម​លាក់បាំងការពិត​អ្វីមួយ​។​

          យុ​វជ​ម្នាក់​នោះ​ឈ្មោះ ផាត់ វីរៈ ហៅ​រឿង អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​និងស្នាក់​នៅក្នុង​ក្រុមហ៊ុន​ខាងលើ​។​ យុវជន​រូបនោះ បាន​ដេកស្លាប់ នៅក្នុង​កាប៊ីន​រថយន្ត​១​គ្រឿង ម៉ាក​នីស្សា​ន់​ឌី​សែ​ល ព​ណ៌ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ​3A-8639 ហើយក៏​ជា​អ្នកបើកបរ​រថយន្តមួយគ្រឿង​នេះ​ផងដែរ​។​

           តាម​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅវេលា​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ មុនពេល​កើតហេតុ យុវជន​នោះបាន​ចូលដេក​នៅក្នុង​កាប៊ីនរ​ថយ​ន្តលុះ​ដល់ពេល​កើតហេតុត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​កាប៊ីន​រថយន្ត​នោះ​តែម្ដង ដោយ​ពុំ​ដឹងថា​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​នោះឡើយប៉ុន្តែ​អ្នករស់នៅ ក្បែរ​នោះបាន​សង្ស័យថា ជនរងគ្រោះ​ខាងលើ ស្លាប់​ដោយសារតែ​អំពើ​ឃាតកម្ម​។ ​ដោយឡែក​ខាង​កម្លាំង​នគរបាល​មិនបាន​ប្រាប់ ពីមូលហេតុ​ជនរងគ្រោះ​ស្លាប់​នោះទេ ជាងនេះទៅទៀត​ខាង​តំណាង​ក្រុមហ៊ុន​ផែស្ងួត នោះ​បញ្ជា​ឱ្យក្រុម​សន្តិសុខ រារាំង​ក្រុមអ្នកកាសែត​មិនឱ្យ​ចូល​ថតរូប​យកព័ត៌មាន​នោះឡើយ​៕​


 

adverise with khmeread

មតិយោបល់