adverise with khmeread 13925401 642162622610072 989514113813924956 n

អ្នកនាង​ខាត់ សុ​ឃីម​ទៅ​ជួប​មិត្តសម្លាញ់ សំ​ប៉ូ​លីដា ទាំង​ទឹកភ្នែក​អាណិត និង​អំពាវនាវ​ឱ្យ​សប្បុរសជន​ជួយ​តាម​លទ្ធភាព​

    ​ភ្នំពេញ​៖ អ្នកនាង ខាត់ សុ​ឃឹម តារា​កំប្លែង​និង​ជា​តារាចម្រៀង បាន​សម្តែង​ការអាណិតអាសូរ​រក​អ្វី​ផ្ទឹម​ពុំបាន ពេល​ទៅ​ជួប​មិត្តសម្លាញ់ សំ​ប៉ូ​លីដា ឃើញ​សភាព​ជាក់ស្តែង​វេទនា​ហួស​ថ្លែង​។ 

​    ​អ្នកនាង​បាន​និយាយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា "​នេះ​ជា​ស្ថានភាព បង​សំ​ប៉ូ​លីដា សំរាក​នៅ​កន្លែងធ្វើការ ហាង​បៀ​ហ្គា​ឌែ​ន ប្តី​គាត់​ក៏​ធ្វើការ​នៅ​នឹង​ដែរ​។ គាត់​មានការ​លំបាក​ណាស់ ហើយ​មាន​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ ដួល​បណ្តាលអោយ​បែក​ច្រមុះ ជាំមុខ មាន​ជំងឺ​ទឹកនោមផ្អែម បាក់ជើង​ទៀត​។ ឱ​ជីវិត​មិត្ត​ខ្ញុំ​អើយ កូនតូចៗ​រ​ង៉េ​ករ​ង៉ា​ក​"

​    ​អ្នកនាង​បន្តថា "​សូមជួយ​គាត់​តាម​ដែល​អាច​ធ្វើបាន​ទៅណា មហាមិត្ត​អញ្ចឹង​ហើយ អ្នកសិល្បៈ​យើង​អើយ កុំ​កន្តើយ​រៀបចំ​ជីវិត អោយ​ល្អប្រសើរ​សន្សំ​ត្បៀត​ត្បិត​មុន​ចាយ​ត្រូវ​គិតដល់​ពេល​ចាំបាច់​"៕ 

 

adverise with khmeread

មតិយោបល់