adverise with khmeread Untitled 1

បើ​មិន​ស្រក់​ទឹកភ្នែក អ្នកជា​មនុស្ស​គ្មាន​បេះដូង​ទេ​! បុរស​ដែល​ចិញ្ចឹម​ក្មេងស្រី​នេះ​ទន់ជង្គង់​ស្រក់​ទឹកភ្នែក​ពេល​នាង​ហុច​កាដូ​ពិសេស​ថ្ងៃ​នាង​បញ្ចប់​ការសិក្សា​

    ​នៅពេល​នាង Lauren Hernandez រៀប​ចប់​វិទ្យាល័យ នាង​បាន​អញ្ជើញ​មិត្តភក្តិ​និង​គ្រួសារ​មក​ផ្ទះ​នាង​សម្រាប់​ពិធី​ជប់​លៀប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​កាលពី​ថ្ងៃ ៧ សីហា​កន្លងទៅនេះ​។ ប៉ុន្តែ​អ្វីដែល​នាង​បានធ្វើ​នៅ​ពិធីជប់លៀង​នេះ​គឺ​ហួស​ពី​ការអបអរ​ធម្មតា​ទៅទៀត​។ ជាជាង​យក​ថ្ងៃនេះ​ប្រារព្ធ​តែ​អំពី​ជោគជ័យ​ក្នុង​ការសិក្សា​របស់ខ្លួន នាង Lauren ចង់​ចែករំលែក​ថ្ងៃនោះ​ជាមួយ​មនុស្ស​ម្នាក់ ដែល​មានន័យ​ស្មើនឹង​ពិភពលោក​សម្រាប់​នាង នោះ​គឺ​មិត្ត​ប្រុស​របស់​ម្តាយ​នាង ដែល​រួមរស់​ជាមួយគ្នា​អស់ ១៧ ឆ្នាំ​។ បុរស​នោះ​ត្រូវ​នាង​ហៅ ឪពុកៗ​រហូតមក​។ 

​    ​ក្នុង​វីដេអូ Lauren បាន​ឈរ​ក្បែរ Joe Iosco បុរស​ដែល​ចិញ្ចឹម​បីបាច់​នាង និង​បាន​ជូន​កាដូ​ពិសេស​មួយ​ដល់​គាត់​។ គាត់​បាន​បើក​ប្រអប់​កាដូ រួច​អាន​កំណាព្យ​មួយ​។ គេ​មិនដឹងថា​កំណាព្យ​នោះ​និយាយ​ពីអ្វី​នោះទេ ប៉ុន្តែ​គាត់​មើលទៅ​ដូចជា​រំភើប​រក​អ្វី​និយាយ​មិនបាន​ឡើយ​។ ពេលនោះ គាត់​បាន​ងាក​ទៅ​ឱប Lauren ប៉ុន្តែ​នាង​បាន​ប្រាប់​គាត់​ថា នៅមាន​របស់​មួយទៀត​នៅក្នុង​ប្រអប់​។​

​      គាត់​បាន​ឱន​ចុះ​ចាប់យក​ក្រដាស​មួយ​ក្នុង​ប្រអប់​កាដូ​នោះ​។ នាង Lauren ស្រាប់តែ​បង្ហូរទឹកភ្នែក មុនពេល​គាត់​អាន​ឯកសារ​នោះ​ទៅទៀត​។ បន្ទាប់មក លោក Joe ស្រាប់តែ​ទន់ជង្គង់​អង្គុយ​ចុះ​ទាំង​អារម្មណ៍​រំភើប​ក្តុកក្តួល​បំផុត​។ 

​    ​ឯកសារ​នោះ​គឺជា​ពាក្យ​ផ្លូវការ​សម្រាប់​សិទ្ធិ​ធ្វើជា​ឪពុក​កូនចិញ្ចឹម​ស្របច្បាប់​។ នាង Lauren បាន​ប្រាប់​វេ​ប​សាយ Chicago CBS ថា "​គាត់​បាន​នៅទីនេះ​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ខ្ញុំ​។ ខ្ញុំ​មិនដែល​មានការ​សង្ស័យ​អ្វី​ទាំងអស់ ដែលថា​គាត់​ជា​ឪពុក​របស់ខ្ញុំ​។ ឥឡូវ​គាត់​នឹង​ក្លាយជា​ឪពុក​ផ្លូវការ​របស់ខ្ញុំ​ហើយ​"​។ 

​    ​លោក Joe បាន​ស្ថិតក្នុង​ជីវិត​របស់ Lauren តាំងពី​នាង​មាន​អាយុ ១ ខួប​។ លោក Joe បាន​និយាយថា "​ខ្ញុំ​គ្មាន​ចង់បាន​អ្វី​ក្រៅពី​ធ្វើជា​ឪពុក​របស់​នាង​តាំងពី​ថ្ងៃ​ទីមួយ​មកម្ល៉េះ​។ កាដូ​ក្នុង​ពិធីជប់លៀង​អបអរ​ការរៀប​ចប់​វិទ្យាល័យ​នេះ​គឺជា​រឿង​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​ទទួលបាន​ក្នុង​ជីវិត​របស់ខ្ញុំ​"​។ 

​    ​ទស្សនា​ទិដ្ឋភាព នាង Lauren ធ្វើឱ្យ​លោក Joe ភ្ញាក់ផ្អើល​ក្នុង​វីដេអូ​ខាងក្រោម​៕

 

adverise with khmeread
ប្រភព៖ Chicago CBS

អ្នកនឹងចូលចិត្ត

មតិយោបល់