adverise with khmeread %e1%9f%a2

ស្រវឹងស្រាបើកម៉ូតូ ដួលធ្លាក់មនុស្សប៉ះម៉ូតូសង់កូរ៉េរបួស៥នាក់

    ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា  ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោក​ទប់​ម៉ូតូ​មិន​ជាប់​បណ្តាល​ឲ្យ​បុរស​ជិះ​ខាងក្រោយ​ធ្លាក់​ទៅលើ​ថ្នល់ ចៃដន្យ​មាន​ម៉ូតូ​សង់​កូរ៉េ​ឌុប​ប្តី​ប្រពន្ធ​និង​កូន​២​នាក់​ចាប់​ហ្វ្រាំង​ដួលរ​ណូ​ក​រណែល​បោក​រងរបួស​ស្រាល​ទាំង​៥​នាក់ ។​
     គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី ៣ មករា ២០១៥ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុស្សី ខាងកើត​ភោជនីយ​ដ្ឋាន​ឡាក់​គី​សេ​វេន​អេ​ន​ប្រាយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
    តាម​សម្តី​ពី​អ្នកឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មួយគ្រឿង​ម៉ាក​សេ​១២៥ ស៊េរី​០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AZ-2456 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទិសដៅ​ពី​កើ​តទៅ​លិច ស្ថិតក្នុង​ភាពស្រវឹង​ស្រា​ជោក​។​
    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ដោយសារ​ជាតិ​អាកុល​ក្នុង​ខ្លួន​ច្រើន ធ្វើ​ឲ្យ​បុរស​ដែល​ជិះ​ពីក្រោយ​ទប់ខ្លួន​មិនជា​ប់​ធ្លាក់​ពីលើ​ម៉ូតូ​ទាំងស្រុង ។​ស្របពេលនោះ​ក៏មាន ប្តី​ប្រពន្ធ​និង​កូន​២​នាក់​ស្រី​ម្នាក់​ប្រុស​ម្នាក់ មកពី​ក្រោយ​វ៉ា​ក់​អើ​ចាប់​ហ្វ្រាំង​អូស​ដួល​ទៅ​ថ្នល់ បណ្តោយ​ឲ្យ​ប្តី​ប្រពន្ធ​រលាត់​ដៃជើង និង​ក្មេងៗ​តូច​របួស​បែកក្បាល​។​ចំណែក​បុរស​ដែល​ធ្លាក់​ពីលើ​ម៉ូតូ រងរបួស​ស្រាល ហើយ​បុរស​ដែលជា​អ្នក​ឌុប​មិនមាន​របួស​ឡើយ ។​
    ក្រោយពេល​កើតហេតុ ភា​ពី​ទាំងសងខាង​បាន​សម្របសម្រួល​គ្នា​នៅ​និង​កន្លែង​ដោយ​មិន​ពឹងពាក់​សមត្ថកិច្ច​នោះឡើយ​។​សំណាង​ម្យ៉ាងដែរ គ្មាន​ប៉ូលិស​វាស់​ជាតិ​អាកុល​៕​

adverise with khmeread

មតិយោបល់