adverise with khmeread 1

បុរស​វ័យក្មេង​មួយ​ហ្វូង​នាំគ្នា​រុករក​ល្អាង​ងងឹត​មួយ ស្រាប់តែ​ប្រទះឃើញ​ក្មេងស្រី​តូច​ម្នាក់​គួរឱ្យភ្ញាក់ផ្អើល​

    ​បុរស​វ័យក្មេង​មួយ​ហ្វូង​បាន​កំពុង​ដើរ​រុករក​ក្នុង​ល្អាង​ភ្នំ Ape នៅ​ជួរ​ភ្នំ Mount St Helens ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ហើយ​បាន​ប្រទះឃើញ​ក្មេងស្រី​តូច​ម្នាក់​នៅក្នុង​នោះ​គួរឱ្យភ្ញាក់ផ្អើល​ជាទីបំផុត​។ 

​    ​បុរស​ម្នាក់​ក្នុងចំណោម​នោះ គឺ​ឈ្មោះ Josh បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​អំពី​បទពិសោធន៍​ដើរ​រុករក​របស់គាត់​លើ​វេ​ប​សាយ​យូ​ធ្យូ​ប ឆា​នែ​ល Exploring With Josh YouTube ជា​កន្លែង​ដែល​គេ​ចុច​មើល​វីដេអូ​នេះ​ដល់​ទៅ ១ លាន​ដង​។ 

​    ​ក្នុង​វីដេអូ បុរស​ទាំងនេះ​បាន​ដើរកាត់​ល្អាង​ជាមួយ​ពិល និង​ភ្លើង​កាមេរ៉ា ដោយ​ចូលទៅ​ជ្រៅ​រហូត​ចង់​ដល់​ចំណុច​ទាល់​។ 

​    ​Josh អាយុ ២១ ឆ្នាំ​អាច​ស្តាប់ឮ​និយាយថា "​ខ្ញុំ​មិនបាន​គិតថា​វា​មានតម្លៃ​ដល់​ម្លឹ​ង​ទេ សម្លាញ់​។ ខ្ញុំ​មិនបាន​គិតថា​យើង​នឹង​ចូល​ជ្រៅ​ដល់​ថ្នាក់​នេះ​ទេ​។ បើ​ឯង​ចង់ដឹង​ចង់​ឮ ខំប្រឹង​ទៅមុខ​ឱ្យ​ជ្រៅ​ថែមទៀត​ទៅ​។ ប៉ុន្តែ​នេះ​ពិតជា​គួរឱ្យខ្លាច​ណាស់​"​។ 

​    ​ក្រុម​ផ្សងព្រេង​នេះ​បាន​សម្រេចចិត្ត​ដើរ​ផង​វារ​ផង​ទៅមុខទៀត​មិន​ឈប់ រហូត​ឆ្លង​ផុត​ចំណុច​ទាល់​ដ៏​តូចចង្អៀត​នោះ ហើយ​ទីបំផុត​ពួកគេ​បាន​ឆ្លង​ផុតពី​ទីនោះ​។ ពេល​ចូល​កាន់តែ​ជ្រៅ​ថែមទៀត ពួកគេ​បានឃើញ​ក្មេងស្រី​តូច​ភ័យញ័រ​ញាក់​ម្នាក់ ដែល​ហាក់ដូចជា​វា​ចូលមក​ល្អាង​ភ្នំ​នេះ​ដោយ​គ្មាន​ពិល​។ 

​    ​ក្មេង​នោះ​ទំនង​មិនចេះ​និយាយ​អង់គ្លេស​ទេ ប៉ុន្តែ​បើតាម Josh ឪពុកម្តាយ​របស់​ក្មេង​នោះបាន​ហៅ​ឈ្មោះ​នាង ឮ ទ្រហឹង​ពេញ​ល្អាង​។ 

​    ​ពេល​នាង​តូច​នោះ​ស្តាប់ឮ​សំឡេង​ឪពុកម្តាយ ទើប​នាង​យល់ព្រម​ចេញ​ក្រៅ​ជាមួយ Josh និង​បុរស​វ័យក្មេង​ដទៃទៀត ហើយ​បាន​ចាកចេញ​ដោយ​សុវត្ថិភាព​។ 

​    ​ល្អាង Ape Cave ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​មួយ​សម្រាប់​អ្នក​ដែល​ចង់​ចុះ​លេង​ក្រោម​ល្អាង​ក្នុង​រដ្ឋ Oregon នេះ​៕

 

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់