adverise with khmeread Sick shutterstock

វិធី​ពីរ​របៀបនេះ​អនុវត្ត​ភ្លាម​បាត់​ផ្តាសាយ​ភ្លែត​

    ​* ប្រេងខ្យល់​
​    ​ប្រេងខ្យល់​ជា​ឱសថ​មាន​ឥទ្ធិពល​មួយ​ដែល​អាច​ប្រឆាំងនឹង​ការ​រលាក សម្លាប់​មេរោគ បង្ការ​មេរោគ និង​វីរុស ហើយ​វា​ក៏​ជា​របស់​ជួយ​បំបាត់​ភាព​តានតឹង​ផងដែរ​។​

​    ​ប្រេងខ្យល់​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដូចជា​ផ្ដាសាយ ក្អក និង​ល្អ​បំផុត​សម្រាប់​អ្នក​ផ្ដាសាយ​តឹង​ច្រមុះ​។ ស្រូប​ចំហាយ​របស់​វា​នឹង​ជួយ​បន្ធូរបន្ថយ​ការ​តឹង​ច្រមុះ​និង​ព្យាបាល​ជំងឺ​ផ្ដាសាយ​ក្នុងពេល​ដំណាលគ្នា​បាន​យ៉ាង​ឆាប់រហ័ស​។​

​    ​* របៀប​ស្រូបយក​ចំហាយ​ប្រេងខ្យល់​
​    ​ដាំទឹក​ឱ្យ​ពុះ និង​ដកចេញ​។ ដាក់​ទឹក​ក្ដៅ​នោះ​ក្នុង​ចាន​មាន​ផ្ទៃរាប​មួយ ឬក៏​ដាក់​ក្នុង​ធុង​។ បន្ទាប់មក​ចាក់ទឹក​ប្រេងខ្យល់ ១០ ដំណក់​ចូល ហើយ​ដាក់​ក្បាល​អ្នក​ចូល​ដើម្បី​ស្រូបយក​ចំហាយ​។ ដកដង្ហើម​ក្នុងនោះ ៥ នាទី ហើយ​ត្រូវ​ចាំ​មិន​ត្រូវឱ្យ​មុខ​របស់​អ្នក​រលាក​ដោយសារ​ចំហាយ​ក្តៅ​នោះទេ​។ ធ្វើបែបនេះ​មុនពេល​ចូល​គេង អ្នកនឹង​ធូរស្រាល​និង​ជាសះស្បើយ​ឆាប់រហ័ស​៕

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់