adverise with khmeread 1

វិធី​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បន្ថយ​អាកា​រៈ​គ្រុន​របស់​កូន​អ្នក ក្នុងពេល​មិន​ដល់ ៥ នាទី​

    ​ជំងឺ​គ្រុន​របស់​កូន​អាចធ្វើឱ្យ​អ្នក​ស្ត្រេ​ស និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ យោងតាម​ការសិក្សា​មួយ ប្រសិនបើ​កូន​របស់​អ្នកសុខ​ភាពល្អ ការកើត​ជំងឺ​គ្រុន​ធម្មតា​មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ទេ​។ ជំងឺ​គ្រុន​នោះ​នឹង​ចេញមក​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ផ្សេងៗ​ទៀត ដែល​បណ្ដាលឱ្យ​របស់​កូន​អ្នក​ឈឺ​បែប​នេះឯង​។ ប៉ុន្តែ ប្រសិនបើ​កូន​របស់​អ្នក​ឡើង​កម្ដៅ​ខ្លាំង និង​មិន​ស្រួល គេ​មាន​វិធី​មួយចំនួន​អាចឱ្យ​អ្នក​ជួយ​ឱ្យ​កូន​របស់​អ្នក​ល្អប្រសើរ​ឡើងវិញ​បាន​។ 

​    ​ខាងក្រោម​នេះ​គឺជា​វិធី​បញ្ចុះ​កម្ដៅ​កូន​របស់​អ្នក​ត្រឹមតែ ៥ នាទី​ចុះក្រោម​ប៉ុណ្ណោះ​។​

​    ​១. កិន​ដំឡូងបារាំង ៖ ដំបូង​លាង​សម្អាត​ដំឡូងបារាំង បន្ទាប់មក​ចិត​សំបក និង​កិន​ដំឡូង​ដាក់​ក្នុង​ស្រោមជើង​ក្មេង ហើយ​ពាក់​ឱ្យ​ក្មេង មួយសន្ទុះ​ក្រោយ​នឹង​ថមថយ​អាកា​រៈ​គ្រុន​ហើយ​។​
​    ​២. ប្រើ​កន្សែង​ត្រជាក់​ដាក់​លើ​ថ្ងាស​។​
​    ​៣. ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​ដាក់​ក្នុង​ធុង​ទឹក ដាក់​ក្មេង​ចូល​ហើយ​ងូតទឹក​ឱ្យ​វា ឬ​មិន​អ៊ីចឹង​យក​អេ​ប៉ុង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ជូត​ឱ្យ​ក្មេង​។ មិនត្រូវ​ប្រើ​ទឹក​ត្រជាក់​ទេ វា​អាចធ្វើឱ្យ​ក្មេង​ញាក់ញ័រ​បាន​។​
​    ​៤. បើក​កង្ហារ​ក្នុង​ល្បឿន​ទាប​បំផុត ដាក់ឱ្យ​ក្មេង​។​
​    ​៥. ដោះអាវ​ក្មេង​ចេញ​ឱ្យអស់ ដើម្បីឱ្យ​ក្មេង​ទទួលបាន​សំណើម​ត្រជាក់​ពី​អាកាសធាតុ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់