adverise with khmeread Untitled 1

និយាយថា​លា​ហើយ​សក់ស្កូវ ជាមួយ​ដំណោះស្រាយ​បែប​ធម្មជាតិ​មួយ​នេះ​

    ​មនុស្ស​សឹង​មួយ​ផែនដី​ម្នាក់​ណា​ក៏​ប្រាថ្នា​ចង់បាន​សម្រស់​ស្អាត​និង​មិន​ចង់​ចាស់​ទេ ជាពិសេស​គឺ​សក់ស្កូវ ដែល​កើតឡើង​មិនអាច​ចៀសផុត​បានឡើយ​។​

​    ​* កត្តា ៤ យ៉ាង​ដែល​ធ្វើឱ្យ​សក់ស្កូវ​៖
​    ​- កត្តា​ហ្សែ​ន​
​    ​- ស្ត្រេ​ស​
​    ​- ញ៉ាំ​មិន​ទៀត​ពេល ដេក​មិន​ទៀត​ពេល គេ​មិន​គ្រប់គ្រាន់ និង​ពិសា​អាហារ​ដែល​គ្មាន​សុខភាព​
​    ​- អាយុ​ជ្រេ​

​    ​យ៉ាងណាមិញ គេ​ក៏​មានវី​ធី​ព្យាបាល​សក់ស្កូវ​តាមបែប​ធម្មជាតិ​បានដែរ​។ អ្វីដែល​អ្នកត្រូវការ​គឺ​ប្រេងដូង​។ ដួស​ប្រេងដូង ២-៣ ស្លាបព្រា​បាយ​កម្ដៅ ២០ វិនាទី​។ បន្ទាប់មក​ម៉ាស្សា​គល់​សក់​ជាមួយនឹង​ប្រេងដូង​ក្ដៅ​ឧណ្ហៗ​។ ម៉ាស្សា​សព្វ​ស្បែកក្បាល​ហើយ​ទុកចោល ១០ នាទី បន្ទាប់មក​សឹង​លាង​សក់​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​

​    ​បន្ទាប់មកទៀត​កក់ស​ក់​នឹង​សាប៊ូ​ដូច​ធម្មតា​ជាការ​ស្រេច​។ ធ្វើបែបនេះ ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍ អ្នកនឹង​មិនមាន​ឱកាស​ឃើញ​សក់ស្កូវ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់