adverise with khmeread 1

វិធី​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បំផ្លាញ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

    ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​គឺជា​ជំងឺ​មួយ​ដែល​ឧស្សាហ៍​កើតមាន​លើ​មនុស្ស​ធំ​ក្នុងនោះ​ក៏មាន​កុមា​រដែរ​។​

​    ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​អាច​បណ្ដាលមកពី​ការ​ថមថយ​ចុះ​នៃ​កម្រិត​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​ក្នុង​រាងកាយ​មនុស្ស ។ គ្រួស​ក្នុង​ថង់ទឹកប្រមាត់​អាច​អនុញ្ញាតឱ្យ​អ្វីៗ​ជ្រាបចូល​យ៉ាង​ងាយ និង​អាច​ឆ្លង​ប៉ារ៉ាស៊ីត បាក់តេរី និង​សរីរាង្គ​ផ្សេងទៀត នៅពេល​វា​ឆ្លងកាត់​ថ្លើម​។​

​    ​អ្នក​អាច​លាង​សម្អាត​វា​ដោយ​រូបមន្ត​ធម្មជាតិ​ខាងក្រោម​នេះ​។ អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​- ប្រេង​អូ​លីវ ១/២ ពែង​
​    ​- ម៉ាញ៉េ​ស្យូ​ម​ស៊ុ​ល​ផាត ឬ​ហៅថា អំបិល Epsom Salt (​អា​ចរក​តាម​ផ្សារ​អន​ឡាញ​នៅ​ស្រុក​ខ្មែរ​) ៤ ស្លាបព្រា​កាហ្វេ 
​    ​- ទឹក​ក្រូចថ្លុង ទំហំ​ធំ ១ ផ្លែ 

​    ​ចំណាំ​៖ អ្នក​គួរតែ​ធ្វើ​រូបមន្ត​នៅ​ថ្ងៃ​ដែល​អ្នក​ទំនេរ​ទាំងស្រុង​។ ជៀសវាង​ប្រើប្រាស់​រូបមន្ត​ផ្សេង និង​ថ្នាំ​គ្រាប់​មុន ឬ​អំឡុងពេល​ប្រើប្រាស់​។ ហើយ​ត្រូវ​ប្រាកដថា​អាហារ​ដែល​អ្នក​បរិភោគ​មាន​ជាតិ​ខ្លាញ់​ទាប​ទាំង​អាហារ​ពេលព្រឹក​និង​ថ្ងៃត្រង់​។​

​    ​* របៀប​ប្រើ​
​    ​+ អ្នក​មិនគួរ​ផឹក ឬ​ពិសា​អាហារ​នៅ​ម៉ោង ២ រសៀល​ទេ​។​
​    ​- លាយ Epsom salt ជាមួយនឹង​ទឹកស្អាត ៣ កែវ​។ 
​    ​- ចាក់​វា​ទុក​ក្នុង​ដប​មួយ ឬ ស្មើ​កែវ ៤
​    ​- ទុក​ក្នុង​ទូទឹកកក​។​

​    ​+ នៅ​ម៉ោង ៦ ល្ងាច​
​    ​- អ្នក​គួរតែ​ផឹកទឹក​នោះ ១ កែវ​

​    ​+ នៅ​ម៉ោង ៨ យប់​
​    ​- ផឹក​កែវ​ទី ២ ។ ដោយ​ពេលនោះ​អ្នកនឹង​មិនមាន​អារម្មណ៍​ឃ្លាន​នោះទេ បើទោះជា​មិនបាន​ញ៉ាំ​អ្វី​តាំងពី​ម៉ោង ២ រសៀល​ក៏ដោយ​។​

​    ​+ នៅ​ម៉ោង ៩ និង ៤៥ នាទី​យប់​
​    ​- ច្របាច់​ទឹក​ក្រូចថ្លុង​នោះ​ទៅក្នុង​ពែង​ប្រេង​អូ​លីវ ហើយ​ផឹក​វា​។​

​    ​+ ម៉ោង ១០ យប់​
​    ​អ្នក​ត្រូវតែ​ទម្រេត​ខ្លួន​នៅលើ​គ្រែ​ដោយ​មិនមាន​ចលនា​សោះ​រយៈពេល ២០ នាទី​។ ពេលនោះ​គ្រួស​ក្នុង​ថង់​ប្រមាត់​នឹង​ចាប់ផ្តើម​ហូរ​ចេញ​។ 

​    ​+ បន្ទាប់មក​អ្នក​គួរ​ផឹក​កែវ​ទី ៣ ប៉ុន្តែ​ត្រូវ​ផឹក​នៅមុន​ម៉ោង ៦ ព្រឹក​។​
​    ​
​    ​+ បី​បួន​ម៉ោង​ក្រោយ ត្រូវ​ផឹក​កែវ​ទី ៤ ។ បន្ទាប់មក ២ ម៉ោង ត្រូវ​រក​អ្វី​ទទួលទាន​ខ្លះ​។ 

​    ​អនុវត្ត​បែបនេះ​នឹង​ឱ្យ​អ្នក​រាគរូស ប៉ុន្តែ​អ្នកនឹង​ធូរស្បើយ​ពី​គ្រួស​ក្នុង​ថង់​ប្រមាត់​៕

adverise with khmeread
ប្រភព៖ healthylifebase

អ្នកនឹងចូលចិត្ត

មតិយោបល់