adverise with khmeread 1

អ្នក​គួរ​សួរ​ឱ្យបាន​មុន​នូវ​សំណួរ​គួរឱ្យ​ចាប់អារម្មណ៍​ទាំង ៣ នេះ នៅ​ចុង​កិច្ចសម្ភាសន៍​ការងារ​

    ​ការសម្ភាសន៍​ការងារ​អាចមាន​ពីរ​របៀប​! ទីមួយ​គឺ​គេ​សួរ​យើង​មុន និង​ទី​ពីរ​យើង​សួរ​គេ​មុន នៅ​ចុង​កិច្ចសម្ភាសន៍​ការងារ​។ រាល់​ចុង​កិច្ចសម្ភាសន៍​ការងារ​នីមួយៗ អ្នកគ្រប់គ្រង​តែង​សួរ​យើង​ថា "​តើ​អ្នកមាន​អ្វី​ចង់​សួរ​ខ្ញុំ​ទេ​?"​។ បើ​អ្នក​ឱ្យ​គាត់​សួរ​មុន វា​ស្មើនឹង​ការបោះបង់​ឱកាសល្អ​រប​ស់​អ្នក​ចូល​ធុងសំរាម ព្រោះ​អ្នកនឹង​មិនដឹងថា​សំណួរ​នោះ​អាច​ឆ្លើយបាន​ឬក៏​អត់​នោះទេ​។ 

​    ​ខាងក្រោម​នេះ​ជា​សំណួរ​ដែល​អ្នក​គួរ​សួរ​ទៅ​អ្នកគ្រប់គ្រង​ឱ្យបាន​មុន​។ 

​    ​១. តើ​មុខតំណែង​ការងារ​នេះ​អាច​អភិវឌ្ឍន៍​ទៅមុខ​ដោយ​របៀប​ណាខ្លះ​?
​    ​សំណួរ​នេះ​នឹង​បើកឱកាស​ឱ្យ​អ្នក​បាន​យល់​ស៊ីជម្រៅ​ពី​លទ្ធភាព​វិវឌ្ឍន៍​ខ្លួន​ទៅមុខ​ក្នុង​មុខតំណែង​នោះ​។ ប្រសិនបើ​វា​ស្តាប់ទៅ​គួរឱ្យ​ចាប់អារម្មណ៍ ហើយ​ជា​តំណែង​ដែល​មិន​ងាប់ក្រឡា និង​ជា​តំណែង​ដែល​អាចជួយ​ឱ្យ​អ្នក​កាន់តែ​រីកចម្រើន អ្នកនឹង​កាន់តែ​ងាយ​សម្រេចចិត្ត ពេល​គាត់​ផ្តល់​ការងារ​នោះមក​ឱ្យ​អ្នក​។ ប្រសិនបើ​អ្នកជា​មនុស្ស​ទាមទារ​ខ្ពស់ ប៉ុន្តែ​តំណែង​នោះ​មិនអាច​បំពេញតម្រូវការ​របស់​អ្នក​បាន អ៊ីចឹង​មានតែ​ទាត់​ការងារ​នោះ​ចោល​ទៅ​ល្អ​ជាង​។ 
​    ​
​    ​២. តើ​មុខតំណែង​នេះ​អាចជួយ​អ្វី​បាន​ខ្លះ​ជាមួយ​គោលដៅ​ធំ​នៅ​ផ្នែក​នីមួយៗ និង​ក្រុមហ៊ុន​ទាំងមូល​?
​    ​សំណួរ​នេះ​មិន​ខុស​អី​ពី​ការ​ពពាយនាយ​លក់​ផលិតផល​ទេ​។ អ្នក​អាច​ឡង់សេ​សមត្ថភាពរ​បស់​អ្នក​តាមរយៈ​សំណួរ​មួយ​នេះ​។ អ្នកគ្រប់គ្រង​អាច​យល់បាន​ថា អ្នកជា​មនុស្ស​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ដែល​ចេះ​សួរ​ដេញ​ដោយ​ពី​គោលដៅ​របស់​ក្រុមហ៊ុន​ថា​ចង់បាន​អ្វីខ្លះ​។ បើ​ជួល​អ្នក គាត់​នឹងមិន​បារម្ភ​ថា​បុគ្គលិក​គាត់​ធ្វើការ​យកតែ​ប្រាក់ខែ​នោះឡើយ​។ 

​    ​៣. តើ​លោក ឬ អ្នកនាង (​អ្នកគ្រប់គ្រង​) ចូលចិត្ត​អ្វី​ជាងគេ​បំផុត​ទាក់ទិន​នឹង​ការងារ​នៅទីនេះ​? 
​    ​វា​ជា​សំណួរ​រួសរាយ​រាក់ទាក់​មួយ មិនមែន​មានន័យ​គំរាម​ទេ​។ សំណួរ​នេះ​គ្រាន់តែ​សួរ​ភ្លាម អ្នកគ្រប់គ្រង​នោះ​រំភើបចិត្ត និង​លោត​បេះដូង​ដុក​ដាក់​ពេញ​ប្រាណ​បាត់ទៅហើយ​។ វា​បង្ហាញថា​អ្នក​កំពុង​ចង់​ស្វែងយល់​ស៊ីជម្រៅ​ពី​អ្នកគ្រប់គ្រង​ម្នាក់​នោះ​។ នេះ​ជាការ​បង្ហាញថា អ្នក​អាចជា​មនុស្ស​ងាយ​ធ្វើការ​យល់ចិត្ត​គ្នា​ជាមួយ​គាត់ ប្រសិនបើ​គាត់​ជួល​អ្នក​មក​ធ្វើការ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់