adverise with khmeread Ad215438511no one likes to

ព្រះ​ម្ចាស់​ថ្លៃ​! កម្មករ​ផ្លូវដែក​ម្នាក់នេះ​ត្រូវ​រដ្ឋ​ហុច​វិក្កយបត្រ​បង់ពន្ធ ដែល​ត្រូវ​ចំណាយពេល​សង ១០ ម៉ឺន​ជាតិ​ទៀត​ក៏​សង​មិន​អស់​ដែរ​

    ​កម្មករ​ផ្លូវ​រថភ្លើង​ម្នាក់​ត្រូវបាន​គេ​ចេញ​ប័ណ្ណ​ឱ្យទៅ​បង់ពន្ធ បន្ទាប់មក​ក៏បាន​ឃើញ​ពន្ធ​ដែល​ត្រូវ​បង់​មាន​ចំនួន ១៤ ពាន់​ពាន់​លាន​យូរ៉ូ (១៨ ពាន់​ពាន់​លាន​ដុល្លារ​)​។ នេះ​បើតាម​វេ​ប​សាយ Metro របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​លោក Giles Hembrough បានទទួល​ការជូនដំណឹង​ថា​គាត់​ប្រហែលជា​ត្រូវ​បង់ពន្ធ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលដែល​គាត់​ទៅដល់​ផ្ទះ គាត់​ត្រូវបាន​គេ​ប្រាប់ថា​លេខ​កូដ​ពន្ធ​ត្រូវបាន​ផ្លាស់ប្ដូរ​ហើយ​។​

​    ​លិខិត​មួយ​មកពី​នាយកដ្ឋាន​ប​ង់​ពន្ធ HMRC បាន​និយាយថា "​យើង​គិតថា​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ជំពាក់ HMRC គឺ ១៤.៣០១.៣៦៩.៨៦៤.៤៨៩,០៣ យ៉ូ​រ៉ូ​"​។​

​    ​លោក Hembrough បាន​និយាយថា "​ខ្ញុំ​បាន​ជួប​កំហុស​បច្ចេកទេស​ក្នុង​ការគិត​ពន្ធ​ច្រើនដង​ណាស់​នាពេល​ថ្មីៗ​នេះ ដូច្នេះ​ខ្ញុំ​គិតថា​វា​គ្រាន់តែ​ជាការ Update មួយ​ប៉ុណ្ណោះ​"​។​

​    ​"​នៅពេលដែល​ខ្ញុំ​កត់សម្គាល់ឃើញ​តួលេខ​នៅ​ខាងក្រោម ខ្ញុំ​ត្រូវ​ញី​ភ្នែក​ពីរដង​ពិនិត្យមើល និង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ពិតណាស់​វា​ជា​ចំនួន​ច្រើន​ហៅ​លែង​ឮ​"​។​

​    ​HMRC ក៏បាន​ឈឺក្បាល​ដោយសារ​តួលេខ​នេះដែរ​។ ហើយ​ប្រសិនបើ​ពន្ធ​នេះ​ជាការ​ពិត លោក Hembrough ត្រូវ​បង់​វា​ក្នុង​មួយខែ ១,២ លាន​លាន​យូរ៉ូ ហើយនឹង​ត្រូវ​ចំណាយពេល ៣៦៩ លាន​ឆ្នាំ​ទើប​សង​គេ​អស់​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់