adverise with khmeread Unnamed %281%29

រថយន្ត​ដាច់​កា​ឡែក​ង់ ជ្រុល​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៨​ផ្ទាំង

    ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាន​ដាច់​បាក់​រាប​ដល់​ដី​អស់​ចំនួន​៨​ផ្ទាំង ដោយសារតែ​រថយន្ត​បង្ក​ម៉ាក​ព្រូស​បើក​លឿន ក៏បាន​ដាច់​កា​ឡែក​ង់​មុខ​ជ្រុល​ចង្កូត​ទៅបុក​រះ ហើយ​រថយន្ត​បង្ក​ក៏​រង​ការខូចខាត តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ខាង​ត្បួ​ង​ស្ទុប​ពេទ្យ​ចិន​ប្រហែល​២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​

    សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI-5125 ដែល​គេ​ដឹងថា​បើកបរ​ដោយមាន​បុរស​ម្នាក់​និង​អ្នករួមដំណើរ​ម្នាក់ (​មិនទាន់​ស្គាល់ឈ្មោះ) ​ក្នុង​រថយន្ត​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន។​

    ខណៈ​កំពុងតែ​បើក ក៏​ស្រាប់តែ​រថយន្ត​បាន​ដាច់​កា​ឡែក​ង់​មុខ​ផ្នែ​ង​ខាងឆ្វេង បណ្ដាលឱ្យ​រេ​ចង្កូត​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​រាប​អស់​ចំនួន​៨​ផ្ទាំង ហើយ​រថយន្ត​បង្ក​ក៏បាន​រង​ការខូចខាត​ខាងមុខ​យ៉ាងដំណំ។​

    ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​មិន​បណ្ដាលឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ​។ ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​រួច​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ឱ្យចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សា​នៅ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើ​ម្ប​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់