adverise with khmeread 1

ពួកចោរ​ញៀន​ថ្នាំ​ចូល​លួច​ប្លន់​សម្ភារៈ​ក្នុង​រោងចក្រ​! ថៅកែ​ដឹងខ្លួន​ទាន់​វាយតប​គ្នា​របួសធ្ងន់​ទាំងសងខាង​ឃាត់​បាន​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់ ដោយ​៥​នាក់​ជា​អ្នក​ចូល​លួច​សម្ភារៈ​ក្នុង​រោងចក្រ ​ត្រូវបាន​ថៅកែ​ចិន​ដឹងខ្លួន​ទាន់​បាន​វាយ​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក​បណ្តាលឱ្យ​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធរងរ​បួស​ធ្ងន់ និង​ចាប់បាន​ជនសង្ស័យ​ម្នាក់​និង​៥​នាក់​នាំគ្នា​រត់​អស់។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​​ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយកន្លែង​ជាប់​របង​វត្ត​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែង​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនសង្ស័យ​ម្នាក់​រត់​ចេញពី​ក្នុង​រោងចក្រ​ដោយ​ស្ថានភាព​របួស​ពេញ​ខ្លួន​ហើយ​ម្នាក់​បាន​ទៅ​ដេក​សម្ងំ​នៅ​ស្មៅ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ស្រែក​ឱ្យគេ​ជួយ ឃើញបែបនេះ​ម្ចាស់ផ្ទះ​ក៏បាន​ខ​ល​ហៅ​សមត្ថកិច្ច​ចុះ​មកដល់​ចំណុចកើតហេតុ​ភ្លាម​។​

    សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​ចុះ​មកដល់​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យទៅ​មើល​ក្នុង​រោងចក្រ ព្រោះ​មុនពេល​ជនសង្ស័យ​ចេញមក បានឮ​សំឡេង​ខ្លាំងៗ​ចេញពី​ក្នុង​រោងចក្រ​គួរឱ្យ​សង្ស័យ។​

    ខណៈ​ទៅដល់​មុខ​រោងចក្រ គាប់​ជួន​ក៏មាន​ជនជាតិ​ចិន​២​នាក់​ទៀត​បើករថយន្ត​មក​ក៏បាន​បើកទ្វារ​ចូល​មើល​ទាំងអស់គ្នា​ស្រាប់តែ​ឃើញ​ជនជាតិ​ចិន​ចំនួន​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ដោយ​ត្រូវ​ជនសង្ស័យ​វាយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​របា​ក់ជើង បែកក្បាល​និង​ឈាម​ប្រឡាក់​ស្រោច​ពេញ​ខ្លួន​ទាំង​២​នាក់​។​

    ជនសង្ស័យ​ឈ្មោះ​ ចេក ច​ន្នី ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​ដែល​រងរបួស​ដែរ​នេះ​បាន​សារភាពថា នៅ​មុនពេល​កើតហេតុ ប៉ុន្មាន​ថ្ងៃមុន​ពួកគេ​បានមក​លួច​ម្តង​រួចមក​ហើយដោយ​យកបាន​ទូរស័ព្ទដៃ​ និង​លេប​ថប​មួយគ្រឿង​។​

    ចេក ច​ន្នី សារភាព​បន្តថា លុះ​រហូតមកដល់​ថ្ងៃកើតហេតុ​ពួកគេ​មាន​គ្នា​៦​នាក់​បាន​ផឹក​ស៊ីស្រវឹង​និង​ទៅ​ជក់​ថ្នាំញៀន​នៅ​តំបន់​បឹង​ឈូក​មុខ​ពេទ្យ​លោកសង្ឃ​ហើយក៏​បបួលគ្នា​មក​ចូលក្នុង​រោងចក្រ​ដើម្បី​លួច​លុយ​និង​សម្ភារៈ​ម្តងទៀត​។​ បន្ទាប់មក​ពួកគេ​ក៏​ព្រមព្រៀងគ្នា​ហើយ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធ្វើ​សកម្មភាព​តែម្តង​។​

    ជនសង្ស័យ​បាន​បន្តទៀតថា ខណៈ​មកដល់​ពួកគេ​៥​នាក់​បាន​ចូលទៅ​ខាងក្នុង​ដើម្បី​ធ្វើ​សកម្មភាព ចំណែក​ម្នាក់ទៀត​នៅចាំ​មើលផ្លូវ។
 ខណៈដែល​ពួកគេ​ចូល​ទៅដល់​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​តែមាន​ជនជាតិ​ចិន​ដែល​នៅ​ខាងក្នុង​ដឹងខ្លួន​ហើយ​ពួកគេ​ក៏បាន​ព្រួត​វាយ​បណ្តាលឱ្យ​រងរបួស​២​នាក់​។​

    បន្ទាប់មក​បក្សពួករ​បស់​គេ​បាន​ប្រមែ​ល​ប្រមូល​សម្ភារៈ​មានតម្លៃ​និង​លុយ​មួយចំនួន រួច​ពួកគេ​បាន​រត់​ផ្លោះ​របង​ចេញមកក្រៅ​តែម្តង​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​រួមទាំង​ជនសង្ស័យ​ដែល​របួស ​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។ ដោយឡែក​ជនសង្ស័យ​ដែល​គេចខ្លួន​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​តាម​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

 

adverise with khmeread

មតិយោបល់