Banner wifisync

របៀបផ្ទេរឯកសាររវាងកុំព្យទ័រ និង ទូរស័ព្ទ Android តាមរយៈ Wi-Fi

ជាទូទៅ​មនុស្ស​គ្រប់គ្នា​តែងតែ​ប្រើប្រាស់​នូវ​ខ្សែ USB ឬក៏ Bluetooth ដើម្បី​ធ្វើការ​ផ្ទេរ​ឯកសារ​ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ Android ។ ជាមួយនឹង​ល្បឿន​ផ្ទេរ​ឯកសារ​តាមរយៈ​ខ្សែ USB គឺមាន​កម្រិត​ល្បឿន​លឿន ប៉ុន្តែ​រៀងរាល់ថ្ងៃ​ការប្រើប្រាស់​នូវ​ខ្សែ USB គឺមាន​ពេលខ្លះ​យល់ថា​រញ៉េរញ៉ៃ និង​ពិបាក​យកតាម​ខ្លួន​សម្រាប់​អ្នកប្រើប្រាស់​សព្វថ្ងៃ​។ នៅក្នុង​អត្ថបទ​មួយ​នេះ យើង​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុងការ​ផ្ទេរ​ឯកសារ​ដោយ​មិនចាំបាច់​ប្រើប្រាស់​នូវ​ខ្សែ USB នោះទេ​។ អ្នក​គ្រាន់តែ​បង្កើត Remote network រវាង​ឧបករណ៍​របស់​អ្នក​ដោយ​ការប្រើ​កម្មវិធី​ភាគី​ទី​បី​តែប៉ុណ្ណោះ​។​

​មានកម្ម​វិធី​ចំនួន​អាចធ្វើ​ការផ្ទេរ​ឯកសារ​បាន​ដូចជា AirDroid, Web Sharing Lite, WiFi Transfer ដែល​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​នៅលើ Google Play Store ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ផ្ទេរ​ឯកសារ​ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ Android ដោយ​ប្រើប្រាស់​នូវ Wi-Fi​។
​ដូច្នេះ​យើង​នឹង​លើកយក​កម្មវិធី Airdroid មក​បង្ហាញ សូម​មើល​ពី​របៀប​ក្នុង​ការដំឡើង​ដូចខាងក្រោម​។ ប៉ុន្ដែ​អ្នក​ត្រូវមាន​កម្មវិធី Airdroid នេះ​ទាំង​នៅលើ​ទូរស័ព្ទ និង កុំព្យូទ័រ​។ Link សម្រាប់​ដោ​ន​ឡូត​នៅលើ​កុំព្យូទ័រ http://www.airdroid.com/en/get.html ៕

 

មតិយោបល់