adverise with khmeread Unnamed

បុរស​ស្រវឹងស្រា​ម្នាក់ បើករថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ខ្ទាត​ទៅ​ប៉ះ LEXUS 300 រង​ការ​ខូ​ត​ខាត​

    ភ្នំពេញ ៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់ បើក​រេ​ទៅបុក ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អស់​បាក់​អស់​មួយ​កង់ ហើយ​ខ្ទាត​ថ្ម​ទៅ​ប៉ះ​និង​រថយន្ត LEXUS 300 បើក​ច្រាស់ទិស​គ្នា រង​ការ​ខូ​ត​ខាត​ទាំងពីរ​គ្រឿង។​

    គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង៧​ និង​៣០​នាទី​យប់​ថ្ងៃទី​១១ សីហា ២០១៦ ​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញរថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-6823 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ចង្កូត​រេ​ទៅបុក ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ខូ​ត​ខាត​ផ្នែក​ចំហៀង​ខាងឆ្វេង​និង​បែក​កង់។​

    ​ស្របពេលនោះ​ក៏មាន​រថយន្ត LEXUS RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ 2 AJ-0753 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​កើ​តទៅ​លិច បាន​បុក​របាំង​ថ្ម​បន្ថែមទៀត ដែល​រថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​ខ្ទាត​ទៅ​ប៉ះ ក៏​បណ្តាលឱ្យ LEXUS ខូ​ត​ខាត​ផ្នែក​ខាងមុខ​ចំហៀង​ឆ្វេង​និង​បែក​កង់ ដូច​រថយន្ត​ហាយ​ឡែ​ន​ឌ័​រដែរ។​

    បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច បុរស​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​បាន​ព្យាយាម​បើក​រត់​តែ​ដោយ​បែក​កង់​មុខ​ទើប បើក​បាន​ពី​កន្លែងកើតហេតុ​ជាង ២០០​ម៉ែត្រ​ទើប​ឈប់ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ ប៉ូលីស​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ទៅ​កន្លែងកើតហេតុ ពិនិត្យ​ដោយមាន​ការប៉ះពាល់​ដល់​សម្បត្តិរ​ដ្ធ ទើប​ប្រគល់​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង និង​ឃាត់​អ្នកបើកបរ​និង​រថយន្ត​ទៅកាន់​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ៕


 

adverise with khmeread

មតិយោបល់