adverise with khmeread Untitled 1

ផ្ទុះ​គ្រាប់បែក​នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ថៃ ស្លាប់​និង​របួស​ច្រើន​នាក់​

    ​យោងតាម​វេ​ប​សាយ channelnewsasia បានឱ្យដឹងថា គ្រាប់បែក​ចំនួន​២​គ្រាប់​បាន​ផ្ទុះ​នៅ​ថៃ ដោយ​បណ្តាល​ឱ្យស្លាប់​ស្ត្រី​ម្នាក់​និង​មនុស្ស​១៩​នាក់​រងរបួស ដោយ​រួមទាំង​ជនបរទេស​នៅ​រមណីយដ្ឋាន​ទេសចរណ៍​ហួ​ហ៊ី​ន​កាលពី​ល្ងាច​ព្រហស្បតិ៍​។ នេះ​បើតាម​សម្តី​ប៉ូលិស​។ 

​    ​រមណីយដ្ឋាន​ហួ​ហ៊ី​ន ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បាងកក​។​

​    ​គ្រាប់បែក ២ គ្រាប់​នេះ​បាន​ផ្ទុះ​ដោយឡែក​ពីគ្នា​នៅ​ជិត​ភោជនីយដ្ឋាន​មួយ​នៅ​សង្កាត់​ដែលមាន​ហាង​លក់ដូរ​ច្រើន​
​នៅ​ទីប្រជុំជន​ឆ្នេរសមុទ្រ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​។​

​    ​ប៉ូលិស​បាន​និយាយថា ស្ត្រី​ថៃ​ម្នាក់​ស្លាប់ និង​ជនបរទេស​៧​នាក់​បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នករងរបួស​ចំនួន​១៩​នាក់​នេះ​។​

​    ​ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​រក​មូលហេតុ​នៃ​ការផ្ទុះ​នេះ​៕

 

adverise with khmeread
ប្រភព៖ channelnewsasia

មតិយោបល់