adverise with khmeread Unnamed %281%29

លក់​ថ្នាំញៀន​ចំណេញ​លុយ​បាន​ស្រួល​...​តែ​គេច​ខ្នោះ​ប៉ូលិស​មិន​រួច​!

    កណ្តាល ៖ បុរស​ម្នាក់​ត​រូ​វ​បាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ម៉ា​ទឹកកក​កាលពី​ថ្ងៃទី១១ សីហា ២០១៦ វេលា​ម៉ោង១០​ និង​១១​នាទី នៅ​ចំណុច​ស្ពាន​អូ​ចារ ស្ថិត​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ប៉ាវ សុចិត្រ ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​អូ​ឬ​ស្សី​១ ខណ្ឌ​៧​មករា រាជធានីភ្នំពេញ​។​

    វត្ថុតាង​ចាប់យក​រួមមានម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៧​កញ្ចប់​ធំ បណ្តោង​សោ​ចំនួន​០១ (​មួក​តូច​) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​០១ និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​1CY-7036។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​កម្លាំង​អន្តរាគមន៍​ល្បាត​តាម​បណ្តោយ​ផ្លូវ​លេខ​១២១០ ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ ដោយមាន​ការសង្ស័យ ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់​ធំ រួច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​។​

    ឈ្មោះ ប៉ាវ សុចិត្រ បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​មកពី​ចំណុច​តំបន់​បឹង​ឈូក នៅ​ភ្នំពេញ​ចំនួន ៩​កញ្ចប់​តម្លៃ​៩០០០០០​រៀល (​កៅសិប​ម៉ឺន​រៀល​) ហើយ​បាន​លក់​ទៅ​ឱ្យ​គេ​នៅ​ភូមិ​ចារ ឃុំ​ចារ ស្រុក​ព្រៃកប្បាស់​អស់​ចំនួន ២​កញ្ចប់​ក្នុងតម្លៃ​២៦០០០០​រៀល (​ម្ភៃ​ប្រាំមួយ​ម៉ឺន​រៀល​)៕

adverise with khmeread

មតិយោបល់