adverise with khmeread Unnamed %283%29

ឃាត់ខ្លួន​ក្មេងស្ទាវ​ម្នាក់​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ធ្វើការ​ឃាត់ខ្លួន​ក្មេងស្ទាវ​ម្នាក់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច មុខផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​៣​រសៀល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ យ៉ិ​ន សុភ​ក្តី ហៅ​ប៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​ ​វត្ថុតាង​ដកហូត ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ថ្នាំញៀន​) ០១​កញ្ចប់​ថង់​ធំ​ល្មម។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់