adverise with khmeread 1

Ronaldo ស្ល​ត់​ចិត្ត​ដែល​ក្រុង​កំណើត​ត្រូវ​ភ្លើងព្រៃ​ឆាបឆេះ ហើយ​ឥឡូវ​កំពុងដ​កលុយ​ផ្ទាល់ខ្លួន​មកជួយ​បន្ទាន់​

    ​Cristiano Ronaldo បាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ជូនទៅ​ដល់ទី​ក្រុង​កំណើត Madeira របស់គាត់ ក្រោយ​កើត​គ្រោះមហន្តរាយធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន​បួន​នាក់ និង​នាំឱ្យមាន​ការជម្លៀស​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​។​

​    ​តារាបាល់ទាត់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ​បាន​បង្កើត​នូវ​ជំនួយ​អំឡុង​ពេលដែល​គាត់​បាន​ចរចា​តាម​ទូរស័ព្ទ​ជាមួយនឹង​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ លោក Miguel Albuquerque ។​

​    ​ផ្អែកទៅលើ​សេចក្តីរាយការណ៍​ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់​មិនបាន​បញ្ជា​ក់នូវ​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះឡើយ​ដែល​គាត់​បានផ្តល់​ទៅនោះ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់