adverise with khmeread 1

ប្អូនប្រុស​យកអង្កត់អុស​វាយ​បងស្រី​ជាំ​ពេញ​ខ្លួន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​នៅ​ថ្ងៃទី​១១​ សីហា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​ និង៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង ​ខេត្តកណ្តាល​ប្អូនប្រុស​វាយ​ប​ស្រី​ជាំ​ពេញ​ខ្លួន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​រ៉ុង ណា​រី ​ហៅ​ច្រេ​វ​ ភេទ​ស្រី​ អាយុ៣៨​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង​ ខេត្តកណ្តាល មាន​ជម្ងឺ​ស​សៃ​ប្រសាទ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​រ៉ុង សា​រ៉ុ​ម​ ហៅ​ពិសី ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ជនជាតិខ្មែរ​នៅ​ភូមិ​បា​រ៉ែ​ន​លើ ​ឃុំ​ស្វាយ​ប្រទាល ​ស្រុកស្អាង ខេត្តកណ្តាល ត្រូវជា​ប្អូន​ឈ្មោះ រ៉ុង ណា​រី។  មុខរបរ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​) ​វត្ថុតាង​ចាប់យក អង្កត់អុស​ចំនួន​០១​។​

    ប៉ូលិស​បន្តថា នៅ​ថ្ង​ទី​១១ ​សីហា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៦​ និង​៣០​នាទី​ឈ្មោះ ​រ៉ុង​​ ណា​រី បានទាមទារ​លុយ​ចំនួន​ ៥.០០០​រៀល​ ​ពី​ឈ្មោះ​ ​រ៉ុង​សា​រ៉ុ​ម ពេលនោះជនរងគ្រោះប្រាប់ថា លុយ​យក​ទិញ​សាច់គោ​អាំង​ហូប​ជាមួយគ្នា អស់​លុយ​ហើយ​។​

    ចំណែក​ឈ្មោះ រ៉ុង​ ណា​រី មិន​ជឿ​នៅតែ​ទាម​ទារលុយ​ពី​ឈ្មោះ ​សា​រ៉ុ​ម ​តែ​ពាក្យ​ដដែលៗ ពេល​ជាមួយគ្នា​នោះ ឈ្មោះ​ ណា​រី បាន​ខឹង​ក៏​យក​អង្កត់អុស​វាយ​ខ្នងដៃ និង​វាយ​ជើង​ជនរងគ្រោះជាច្រើន​អង្កត់អុស បណ្ដាល​ឱ្យ​ជាំ​ពេញ​ខ្លួន​។​

    ពេល​ទទួលបាន​ព័ត៌មាន​ភ្លាម​សម​ត្ត​កិច្ច​ប៉ុស្តិ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​នឹងធ្វើ​ការឃាត់ខ្លួន​ជនល្មើស បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់