adverise with khmeread Higuain fat

វីរបុរស​ក្រូ​អាស៊ី​ចំអក​ឱ្យ​តារា ៧៥​លាន​ផោន​របស់​សេះបង្កង់​ថា​ជា "​កូនជ្រូក​តូច​មួយ​ក្បាល​"

    ​គាត់​ប្រហែលជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ទី​បួន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ប៉ុន្តែ Gonzalo Higuain មើលទៅ​មាន​រូបរាង​ដូចជា​អ្វីមួយ​ពេលដែល​គាត់​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ឯកសណ្ឋាន​សេះបង្កង់ Juventus អំឡុងពេល​ប្រកួត​មិត្តភាព​កាលពីពេល​ថ្មីៗ​នេះ​ជាមួយ West Ham​។​

​    ​ហើយ​បច្ចុប្បន្ន​អតីត​មិត្ត​រួម​ក្រុម​ចាស់​អធិរាជ​ស Real Madrid របស់គាត់ Robert Prosinecki បាន​ចំអក​លេងសើច​ឱ្យ​ទម្ងន់​ជ្រូក​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ​ជាជាង​ចំអក​ក្នុងន័យ​ជាន់ពន្លិច​។ 

​    ​វីរបុរស​ក្រូ​អាស៊ី​រូបនេះ​បាន​ប្រទះ​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ ពេលដែល​គាត់​បានឃើញ​តារាបាល់ទាត់​តម្លៃ ៧៥​លាន​ផោន (​ជាង​៩៧​លាន​ដុល្លារ​) បានបង្ហាញ​ខ្លួន​ជាមួយ​រូបរាង​ធាត់​គួរឱ្យកត់សម្គាល់​នៅឯ​ទឹកដី London Stadium ហើយ​វា​រឿង​មិន​លាក់​ជិត​អំពី​ការភ្ញាក់ផ្អើល​របស់គាត់​បានឡើយ ពេលដែល​គាត់​បានផ្តល់​បទសម្ភាសន៍​ទៅកាន់​វេ​ប​សាយ Jutarnji List អំពី​អតីត​ខ្សែប្រយុទ្ធ Napoli រូបនេះ​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​ភ្ញាក់ផ្អើល​ពេល​ឃើញ Higuain សូម្បីតែ​រាង​របស់គាត់​គឺ​ធាត់​ជាង​ខ្ញុំ​ទៅទៀត​! ពួកគេ​បាន​ចាយលុយ ៩៤​លាន​អឺរ៉ូ សម្រាប់​គាត់ ហើយ​គាត់​បានធ្វើ​ដំណើរ​មកដល់​ដូចជា​កូនជ្រូក​តូច​មួយ​ក្បាល​អ៊ីចឹង​ទៅវិញ​!​។ ខ្ញុំ​អាច​ស្រមើស្រមៃ​បាន​ថា​លោក Allegri នឹង​ភ្ញាក់ផ្អើល​ដូចម្តេចខ្លះ បន្ទាប់ពី​គាត់​បាន​ទទូច​លើ​កិច្ចព្រមព្រៀង​ទិញ​របស់គាត់​។ ប៉ុន្តែ​ពួកគេ​នឹងធ្វើ​ឱ្យ​គាត់​ស្រក​ទម្ងន់​មកវិញ​ឆាប់ៗ​នេះ កុំ​ព្រួយ​"៕

adverise with khmeread
ប្រភព៖ thesun

មតិយោបល់