adverise with khmeread James rodriguez dissapointment

James Rodriguez មិនអាច​លាក់​ការខកចិត្ត​បាន នៅពេល​រូបគេ​គេច​ពី​ការអបអរ​គ្រាប់​បាល់​ស៊ុត​ចូល​

    ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ James Rodriguez បាន​ជួប​ការលំបាក​ក្នុងការ​ធានាបាន​ការចាប់​ផ្តើម​ទៀងទាត់​ក្នុង​ឈុត​ដំបូង​របស់​អធិរាជ​ស Real Madrid ។ ឥឡូវនេះ​វា​ហាក់ដូចជា​បានបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​ខ្សែ​វីដេអូ​មួយ ដែល​បង្ហាញថា ការមិនសប្បាយចិត្តរ​បស់​គាត់​ទីបំផុត​ត្រូវបាន​លាតត្រដាង​ចេញមក​ខាងក្រៅ​ហើយ​។​

​    ​មិន​ថា Gareth Bale, Rafa Benitez ឬ Zinedine Zidane ត្រូវ​បន្ទោស​ឬ​យ៉ាងណា​នោះទេ ឥឡូវនេះ ការបន្ទោស​លែង​ជា​រឿង​សំខាន់​ទៀតហើយ​។ James គឺជា​មនុស្ស​មិន​រីករាយ​ម្នាក់ ហើយ​គាត់​កំពុងតែ​អនុញ្ញាតឱ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​វា​តាមរយៈ​កាយវិការ​របស់គាត់​កាលពី​ថ្ងៃ​ពុធ​។​

​    ​វីដេអូ​ខាងក្រោម​នេះ បាន​ផ្តិត​ចេញពី​ការប្រកួត​ដណ្តើមពាន UEFA Super Cup ដែល​អធិរាជ​សបាន​ផ្តួល Sevilla នៅ​នាទីចុងក្រោយ​នៃ​វគ្គ​បន្ថែម ១៥​នាទី​តង់​ទី​ពីរ ប៉ុន្តែ James គេច​មិន​ព្រម​អបអរ​គ្រាប់​បាល់​មួយ​នោះទេ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់