1

វីរៈបុរស​ Chelsea កីឡាករ Petr Cech បាន​លុបចោល​រូបភាព​អនុស្សាវរីយ៍​ជាមួយ​ក្រុម​តោ​ខៀវ​ទាំងអស់​នៅលើ Instagram

​បន្ទាប់ពី​ចាំទី​ឱ្យ​ក្រុម​កាំភ្លើង​ធំ Arsenal បាន ២០ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​នេះ​រួចមក អតីត​អ្នកចាំទី​និង​ជា​វីរៈបុរស​របស់ Chelsea កីឡាករ Petr Cech បានសម្រេច​ចិត្ត​លុបចោល Chelsea ចេញពី​ជីវិត​របស់គាត់​តាមរយៈ​បណ្តាញ​សង្គម Instagram​។​

​អ្នកចាំទី​សញ្ជាតិ​ឆេ​ក​រូបនេះបាន​ចំណាយ​ពេលវេលា​របស់ខ្លួន​រួមរស់​ជាមួយ Chelsea អស់​រយៈពេល ១១ ឆ្នាំ​មុននឹង​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុម Arsenal ក្នុង​ឆ្នាំ ២០១៥​។​

​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ដោយបាន​ជួយសង្គ្រោះ​ការ​ស៊ុត​ពី​ក្រុម Newcastle ដែល​បានធ្វើ​ឱ្យ Arsenal យកឈ្នះ ១-០ ហើយ​បន្ត​នៅលើ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​។​

​កាលពីពេល​ថ្មីៗ​នេះ អ្នកចាំទី Cech បាន​បំបែក​កំណត់ត្រា​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រក្សា​មិន​ឱ្យ​គេ​ស៊ុត​ចូល ឬ Clean Sheets បាន​ដល់​ទៅ ១៧០ ប្រកួត​ឯណោះ និង​ការយក​ឈ្នះ​ទៅលើ​ក្រុម​សារិកា​ព្រៃ​​ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​សៅរ៍​នេះទៀត​ធ្វើ​ឱ្យ​កំណត់ត្រា Clean Sheets របស់គាត់​ពិបាក​នឹង​រក​អ្នក​មក​បំបែកណាស់​៕

ប្រភព៖ 101គ្រេតហ្គោល

មតិយោបល់