13989631 273973362983784 1164241723 n

គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២​លើកក្នុងខេត្តកោះកុង៖ បុរស​ម្នាក់​បើក​ម៉ូតូ​បុក​សត្វ​គោ​ងាប់ និង ម៉ូតូ​បុក​ម៉ូតូ​របួស​២​នាក់​

    កោះកុង ៖ នៅ​ខេត្តកោះកុង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២​លើក គឺ​ទីមួយ​បុរស​ម្នាក់​បើក​ម៉ូតូ​បុក​សត្វ​គោមួយ​ក្បាល​បណ្តាលឱ្យ​គោ​ងាប់​ភ្លាមៗ ចំណែក​អ្នកបើក​ម៉ូតូ​គ្រាន់តែ​បួស​ប៉ុណ្ណោះ និង​ទី​ពីរ​ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ស្រាល​២​នាក់។​

    ករណី​ទី ១-  ប៉ូលិស​និយាយថា​ "​សុខចិត្ត​បើកបរ​យឺត​ប្រសើរ​ជាង​បង្ក​គ្រោះថ្នាក់!" ​នៅវេលា​ម៉ោង៩ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី១១ ​សីហា ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា មាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដោយ​ម៉ូតូ បុក​សត្វ​ឝោ បណ្តាលឱ្យរ​ងរ​បួ​សបុ​រស​ម្នាក់​ និង​ងាប់​សត្វ​គោ ១ ក្បាល។​

    ជន​រង​គ្រោះ​ឈ្មោះ ណុប ចំណាន ភេទ​ប្រុស ​អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង។​

    ក្នុងករណីនេះ កម្លាំង​ប៉ូលិស​បាន យក​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន និង​សត្វ​គោ​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់។​

    ករណី​ទី​២-​នៅវេលា​ម៉ោង៥ ​និង​៥០​នាទី​ល្ងាច ថ្ងៃទី១១ សីហា ឆ្នាំ២០១៦ នៅលើ​វិថី​សាយ​ភូ​ថង ចំណុច​កូន​កុក ស្ថិត​ក្នុងភូមិ ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ប៉ះ​និង​ម៉ូតូ​បណ្តាលឱ្យ​មានអ្នករបួសធ្ងន់ស្រាលពីរនាក់។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ម្នាក់ឯង មាន​ទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ អៀ អាន ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ ភូមិ​-​ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ រងរបួស​បែកចិញ្ចើម​ស្តាំ​​ និង​រលាត់ ស្មងជើង​ខាងស្តាំ។​

    លុះដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1E.8087 ផលិត​ឆ្មាំ ២០១០ មាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នាជិះ​គ្នា ២​នាក់​ប្តី​ប្រពន្ធ​១-​ឈ្មោះ ម៉ៅ ពៅ ភេទប្រុស អាយុ៣៣​ឆ្នាំ ជនជាតិ ខ្មែរ ជា​អ្នកបើកបរ របួស​រលាត់​ក្បាលជង្គុង​ឆ្វេង និង​រលាត់​ប្រអប់ ដៃ​ឆ្វេង, ២-​ឈ្មោះ ហេង ម៉ុ​ល ភេទ ស្រី អាយុ៣៣​ឆ្នាំ ត្រូវជា​ប្រពន្ធ គ្មាន​របួស ទាំង​២​នាក់ ជា​កម្មករ ចំការ​ស្វាយចន្ទី ក្នុងភូមិ​ពាម​កាយ​ចាស់ ឃុំ​កោះ ស្តេច។​ មូលហេតុ បើកបរ​លឿន​ក្នុងស្ថានភាព​ស្រវឹង រេ​ចង្កូត ទៅ​ប៉ះ​ម៉ូតូ មាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាលឱ្យ​ដួល​តែម្តង។​

    ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​ជំនាញ ចុះ​ពិនិត្យ​កន្លែងកើតហេតុ និង​បញ្ជូន​អ្នករបួស​ទៅ​ព្យាបាល នៅ​មន្ទី​​រ​ពេទ្យ​ឯកជន កូន​កុក ចំណែក​ម៉ូតូ យកមក​រក្សាទុក​នៅ​អធិការដ្ឋានស្រុក៕


 

មតិយោបល់