ប៉ូលិសបានចាប់កីឡាករបាល់ទាត់ម្នាក់ដែលបានវាយទាំងកម្រោលទៅលើអាជ្ញាកណ្តាលមួយរូប បន្ទាប់ពីត្រូវបណ្តេញចេញទាំងអយុត្តិធម៌។
Daniel Pedroza បានយកក្បាលជល់នឹងអាជ្ញាកណ្តាលកាត់សេចក្តីនៅលើទីលាន ហើយបន្ទាប់មកបានដាល់គាត់មួយកណ្តាប់ដៃពេញទំហឹងចូលកញ្ចប់មុខ មុនពេលដែលគាត់ត្រូវបានគេចូលឃាត់។
អាជ្ញាកណ្តាលរងគ្រោះ Sergio Castaneda ត្រូវបានគេផ្តិតយករូបភាពជាមួយនឹងស្នាមជាំនៅលើរង្វង់ភ្នែកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍នេះកើតឡើង។
ឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើង អំឡុងការប្រកួតមួយក្នុងជំនួបរបស់ក្រុមមកពីលីកលំដាប់ទីបីប្រទេសក្វាតេម៉ាឡា Deportivo Chicacao និង Deportivo Oberena de Escuintla កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ៕
