adverise with khmeread Unnamed %281%29

បុរស​អ៊ីតាលី​ចងក​សម្លាប់ខ្លួន បានអ្នកស្រុក​និង​ប៉ូលិស​ជួយ​ទាន់ពេល​កុំ​អី​...

    សៀមរាប ៖ បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់​ បានធ្វើ​សកម្មភាព​យក​ខ្សែ​មក​ចងក​សម្លាប់ខ្លួន ​ត្រូវបាន​អ្នកស្រុក​ឃើញ​ទាន់​ក៏​ជួយសង្គ្រោះ​កាលពី​ថ្ងៃទី​១១ ​ខែសីហា ​ឆ្នាំ​២០១៦ ​នៅវេលា​ម៉ោង​៨ ​និង​១០​នាទី​យប់ នៅ​ចំណុច​ខាងជើង កន្លែង​លក់​សំបុត្រ ចម្ងាយប្រហែល​២០០​ម៉ែត្រ ក្នុងភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ករណី ធ្វើអត្តឃាត ​(​ចងក​) មិនបាន​សម្រេច ដោយសារមាន​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​បាន​ឃើញ​បាន​ជួយសង្គ្រោះ​ទាន់ពេលវេលា។​ បុរស​ដែល​ប៉ុនប៉ង ធ្វើអត្តឃាត​ឈ្មោះ ​TAHERZADEH ALIREZA ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ជាជនជាតិ​អ៊ី​តា​លី។​

    ប៉ូលិស​បន្តថា បុរស​ជនជាតិអ៊ី​តា​លី ខាងលើ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ សហការ​ជាមួយ​ប៉ូ​លិ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក​នៃ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប និង​ប៉ូលិស​នៃ​អង្គភាព​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ជួយសង្គ្រោះ នឹងធ្វើ​ការទំនាកទំនង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​រ៉ូយ៉ាល់​អង្គរ។

    ចំណែក ម៉ូតូសម្ភារៈ​និង​ថវិកា របស់​បុរស​ជនជាតិ​អ៊ីតា​លីខាងលើ ត្រូវ​ប៉ូលិស​ការពារ​បេតិកភណ្ឌ យកទៅ​ថែរក្សា​ទុកជា​បណ្តោះអាសន្ន៕

adverise with khmeread

មតិយោបល់