adverise with khmeread 14011869 273978119649975 2084813781 n

ម្នាក់​ជួញ​គ្រឿងញៀន​, ​ម្នាក់​បង្ក​អំពើហិង្សា បញ្ជូន​ឡើង​តុលាការ​ដូចគ្នា

    កោះកុង ៖ ប៉ូលិស​ខេត្តកោះកុង​បាន​បញ្ជូន​បុរស​២​នាក់​ឡើង​តុលាការ​នៅ​ថ្ងៃទី​១២​​ សីហា​នេះ គឺ​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន និង បុរស​ម្នាក់ទៀត​បង្ក​អំពើហិង្សា​បណ្តាលឱ្យ​របួស។​

    ករណីទី១-​នៅ​យប់​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ បង្ក្រាបបាន​ករណី​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា មុខ​ស​ញ្ញា​ឈ្មោះ ឡុ​ក សំណាង ហៅ​ពៀច ភេទ​ប្រុស ​អាយុ២០​ឆ្នាំ​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។ ​ដកហូត​វត្ថុ​បាន ម្សៅ​ស​ថ្លា​ប្រភេទ ម៉ា​ទឹកកក ៣ កពា្ច​ប់​តូច។​

    បន្ទាប់ពី​បាន​បំពេញ​សំណុំរឿង​តាម​និតិ​វិធី​រួច​ប៉ូលិស​នឹង​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ​។​

    ករណីទី២-​វេលា​ម៉ោង១០ ​និង​០៥ នាទី​យប់ ថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០១៦ នៅ​ចំណុច​ផែ​ទិញ​ផល​នេសាទ​របស់​ឈ្មោះ អេង វណ្ណា​រ៉ា ស្ថិតក្នុង​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ មាន​ករណី​ហិង្សា បង្កឡើង​បណ្តាលឱ្យ​របួស​ម្នាក់ ប៉ូលិស​ឃាត់ខ្លួន​ម្នាក់។

    ប៉ូលិស​និយាយថា ជនបង្ក​ឈ្មោះ អ៊ុច កប ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​នេសាទ (​ដាក់​សន្ទូច​ត្រី​បេ​កា​) មាន​ទីលំនៅ​ភូមិ​ព្រែក​ចាក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​យក​កាំបិត ប៉័​ង​តោ​កាប់​ទៅ លើ​ជនរងគ្រោះ​ឈ្មោះ ចិន វុទ្ធី ភេទប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ​ដាក់​លប​មឹក មាន​លំនៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង បណ្តាលឱ្យរងរបួស​ធ្ងន់។​​​ មូលហេតុ ផឹកស្រា​ស្រវឹង ទាស់​ពាក្យសំដី​គ្នា​។​

    ក្នុងករណីនេះ​ប៉ូលិស​បានធ្វើការ ឃាត់ខ្លួនបំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ​៕

adverise with khmeread

មតិយោបល់