adverise with khmeread Unnamed

ប៉ូលិស​ខេត្តកំពង់ចាម​ឃាត់​បុរស​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ចាម ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ស្រុក​កំពង់សៀម​បាន​ប្រើ​វិធាន​ញុះញង់ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​១​ករណី នៅ​ចំណុច​ភូមិ​ត្រពាំង​ចា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ 

    សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន​នៅ​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​១០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ហ៊ី​ង ផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​, ២-​ឈ្មោះ​សួរ ឈាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ​នៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ និង ៣-​ឈ្មោះ​ ស៊ិ​ន ម៉ា​ណា​ល់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ស្នាក់នៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ 
                                 
    ​វត្ថុតាងដែលរឹបអូស​បានរួម​មាន​៖ ម្សៅ ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន​០១​កញ្ចប់​តូ , ទូរស័ព្ទដៃ​០២​គ្រឿង និង​ម៉ូតូ​០២​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​៕


 

adverise with khmeread

មតិយោបល់