E2 copy

កាត់ទោស​មនុស្ស ១៤ នាក់​រួមទាំង​មហាសេដ្ឋី​ជុំវិញ​ការ​រលំ​ម៉ាស៊ីនស្ទូច​ស្លាប់​មនុស្ស ១១១ នាក់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​

    ​សវនាការ​កាត់ទោស​ម​នុស្ស ១៤ នាក់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​បានចាប់ផ្តើម​ហើយ​ជាប់ទាក់ទង​នឹង​ករណី​រលំ​ម៉ាស៊ីនស្ទូច​ក្នុង​ទីក្រុង Makkah សម្លាប់​អ្នកធ្វើ​ធម្ម​យាត្រា ១១១ នាក់ និង​រងរបួស​រាប់រ​យ​នាក់ មុនពេល​ចាប់ផ្ដើម​បុណ្យ Haj Pilgrimage ប្រចាំឆ្នាំ​កាលពី​ឆ្នាំមុន​។​

​    ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​កាល​ពីថ្ងៃ​ពុធ​ថា ជន​អា​រ៉ា​ប៊ី​សា​អូឌីត ៦ នាក់ (​រាប់​មហាសេដ្ឋី​ម្នាក់​ក្នុងនោះ​) ប៉ា​គី​ស្ថាន​ពីរ​នាក់ កាណាដា​ម្នាក់ ហ្ស៊​កដា​នី​ម្នាក់ ប៉ា​ឡេ​ស្ទី​ន​ម្នាក់ អេ​ហ្ស៊ី​បម្នាក់ ហ្វីលីពីន​ម្នាក់ និង អារ៉ាប់​រួម​អេ​មី​រ៉ា​តម្នាក់​កំពុង​ស្ថិតក្រោម​ការកាត់ទោស​។ ឈ្មោះ​ជនជាប់ចោទ​មិនបាន​បញ្ចេញ​ជា​សាធារណៈ​នោះឡើយ​។​

​    ​កាសែត Okaz និយាយថា​ជនជាប់ចោទ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ការធ្វេសប្រហែស បំផ្លាញ​សម្បត្តិ​សារ​ធារ​ណៈ និង​មិន​អើពើ​គោលការណ៍​សុវត្ថិភាព​។ កាសែត​រ៉ា​ប៊ី​សា​អូឌីត​រាយការណ៍​ថា បុគ្គលិក ១៧០ នាក់ នៃ​សំណង់​យក្ស Saudi Binladin Group ដែលជា​ជួល​ម៉ាស៊ីនស្ទូច​ត្រូវបាន​យកមក​សាកសួរ​ផងដែរ​៕

ប្រភព៖ khaleejtime

មតិយោបល់