adverise with khmeread Mtm3ndu0njm4ndi0mtm5mtgx

Kendall Jenner បង្ហាញមុខលើក្របមុខទស្សនាវដ្តី US Vogue លើកដំបូង ស្អាតមិនធម្មតា

          តារាបង្ហាញម៉ូត Kendall Jenner បាន​បង្ហាញមុខ​នៅលើ​ក្របមុខ​របស់​ទស្សនាវដ្តី US Vogue សម្រាប់លេខ​ចេញផ្សាយ​ខែ​កញ្ញា។

          នេះគឺជា​លើក​ទី​១​ហើយ​ដែលកំពូល​តារា​បង្ហាញម៉ូត​រូបនេះ​បាន​បង្ហាញ​មុខ​នៅលើ​ក្របមុខ​របស់​ទស្សនាវដ្តីម៉ូតនេះ ហើយ​វាជាកិត្តិយស​ណាស់សម្រាប់​នាង ។

          ជាមួយនឹង​ឈុត​អាវខ្មៅលាយ​ផ្កាពណ៌មាស​ ភ្ជាប់ដោយ​បូពណ៌​ផ្កាឈូក​ និងអត់ពាក់ឈុត​ក្នុងផងនោះ Jenner មើលទៅពិតជាស្រស់ស្អាតមែនទែន​។

          Jenner សារភាពថា ដំបូងឡើយ នាងមាន​ការបារម្ភថា កេរ្តិ៍ឈ្មោះរបស់​គ្រួសារនាងនឹងធ្វើ​ឲ្យ​នាង​រួញរា។ នាងនិយាយថា “​ពីរឆ្នាំមុន នៅពេល​ចាប់ផ្តើម​ការងារនេះ ខ្ញុំគិត​ថា វាគឺជា​រឿងដ៏អាម៉ាស់។ គ្មាននរណាម្នាក់នឹងទទួល​យក​ខ្ញុំ​ទេ ហើយ​វានឹងក្លាយជា​រឿងបរាជ័យ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់