adverise with khmeread Main hugh jackmans movie transformations

តារា​សម្តែង​ក្នុង​រឿង X-Men លោក Hugh Jackman មុខ​ចាស់​មើល​មិន​យល់​

    ​រូបភាព​ចុងក្រោយ​របស់លោក Hugh Jackman បង្ក​ឱ្យ​អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ​ដោយសារ​មើលមុខ​គាត់​សឹង​មិន​ចង់​ស្គាល់ នៅពេល​ថត​ជាមួយនឹង​អតីត​គ្រូបង្ហាត់​លំ​ហាត់ប្រាណ​របស់គាត់​។​

​    ​តារា​សម្ដែង​ក្នុង​រឿង X-Men វ័យ ៤៧ ឆ្នាំ​រូបនេះ​បាន​ផុស​រូបភាព​របស់គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង ខណៈដែល​គាត់​ផុស​រូបគាត់​លើក​មេដៃ ជាមួយនឹង​មុខ​យារ​ស្តោក រង្វង់​ភ្នែក​ខ្មៅ និង​ស្បែក​ជ្រួញ​ល្មម​ឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​ពី​សុខភាព​របស់​តារា​ល្បី​រូបនេះ​។​

​    ​លោក Jackman បច្ចុប្បន្ន​មិនទាន់​សម្ដែង​ទោល​ក្នុង​រឿង Wolverine វគ្គ​បី នៅឡើយ​ទេ ហើយ​អ្នកគាំទ្រ​ភាគច្រើន​ជឿថា​មុខមាត់​ក្នុង​វ័យ​ក្នុង​រឿង​របស់គាត់​គឺ​គ្រាន់តែ​ជាការ​តុបតែង​មុខមាត់​គាត់​ប៉ុណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់