adverise with khmeread Index

ខ្សែប្រយុទ្ធស្រួច Jamie Vardy របស់ក្រុម Leicester ត្រូវសម្រាករយៈពេលពីរសប្តាហ៍សម្រាប់ធ្វើការវះកាត់ក្រលៀន

​កីឡាករ Jamie Vardy បាន​ជួប​បញ្ហា​របួស​ក្រលៀន​បន្តិចបន្តួច​បន្ទា​ប់​ពី​រង​ការប៉ះទង្គិច​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Bournemouth នាពេល​កន្លងមក ជាហេតុ​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ខកខាន​ការប្រកួត FA Cup ដែល​ត្រូវ​ជួប​ជាមួយ​ក្រុម Tottenham Hotspur នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​។

​កីឡាករ​វ័យ ២៨ រូបនេះ​គួរតែ​ត្រឡប់មកវិញ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​ជាមួយ​ក្រុម Spur ក្នុង​ទឹកដី White Lane នៅ​រយៈពេល ៥ ថ្ងៃ​ខាងមុខ ប៉ុន្តែ​ពួកគេ​ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​ការប្រកួត​ជាមួយ​ក្រុម Aston Villa នៅ​ថ្ងៃ​សៅរ៍ ទី ១៦ ខែ មករា ឆ្នាំ ២០១៦ ឯណោះ​។

​កីឡាករ Vardy ត្រូវបាន​លោក Claudio Ranieri មិន​ជ្រើសរើស​ឲ្យ​មានឈ្មោះ​ក្នុង​កាលវិភាគ​សម្រាប់​ការប្រកួត FA Cup ដោយសារ​កីឡាករ​រូបនេះ​នឹងត្រូវ​ត្រៀមខ្លួន​វះកាត់​នៅ​ថ្ងៃ​អង្គារស្អែកនេះ​។​

​កីឡាករ​រូបនេះ​មាន​បញ្ហា​របួស​ក្រលៀន​ក្នុងស្ថានភាព​ស្រាល​បែបនេះ​តាំងតែ​ពី​តែ​ពី​ចាប់​បើក​រដូវ​កាល​មកម្ល៉េះ ដោយ​គាត់​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដើម្បី​បំបាត់​ការឈឺចាប់ ហើយ​ពេលនេះ​ប្រហែលជា​ឱកាសល្អ​សម្រាប់​គាត់​ដើម្បី​បញ្ចប់​បញ្ហា​មួយ​នេះហើយ​។

​ខ្សែប្រយុទ្ធ​រូបនេះ​បានធ្វើ​ឲ្យ​ក្រុម Leicester ជោគជ័យ​ខ្លាំង​ក្នុង​រដូវ​កាល​នេះ ដោយ​សម្រេចបាន ១៥​គ្រាប់ ក្នុង​លី​ក​ហើយ​បាន​បំបែក​កំណត់ត្រា​កីឡាករ Ruud Van Nisterlrooy ដោយ​អាច​ស៊ុត​បញ្ចូល​ទី​គូប្រកួត ១០​លើក ជាប់​គ្នា​ផ្ទួនៗ​។ ហើយ​អ្នកចាត់ការ​ទូទៅ​ក្រុម Leicester លោក Ranieri ក៏បាន​សង្ឃឹមថា​គាត់​នឹង​អាច​ត្រឡប់មក​សម្រាប់​ការប្រកួត​ដែល​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Tottenham Hotspur លើក​ទី​ពីរ​នា​សប្តាហ៍​ក្រោយនេះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់