adverise with khmeread Gibson oksana

ទីបំផុតជម្លោះរវាងអតីតគូស្នេហ៍លោក Mel Gibson និងនាង Oksana Grigorieva បានបញ្ចប់ជាផ្លូវការ

          ជម្លោះ​តាម​ផ្លូវតុលាការ​ដ៏ក្តៅគគុក​រវាង​តារាភាព​យន្ត Mel Gibson និង​អតី​ត​​មិត្តស្រី​ Oksana Grigorieva នៅ​ទីបំផុតបាន​បញ្ចប់ជា​ផ្លូវការ​ហើយ។ អតីត​គូ​ស្នេហ៍​មួយគូនេះ ដែល​មាន​កូនស្រី​ឈ្មោះ Lucia ជាមួយគ្នា​នោះ​ បាន​ចែក​ផ្លូវ​គ្នា​កាល​ពីឆ្នាំ​២០១០។

          លោក Gibson បាន​ផ្តល់​សំណង​១៥​លាន​ដុល្លារ​នៅ​ពេល​នោះ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ថា នាងនឹងមិន​បញ្ចេញ​ខ្សែអាត់សំឡេង​ ដែល​តារា​ភាពយន្ត​រូបនេះ​បាន​ប្រើ​ប្រាស់ពាក្យសម្តី​បែបរើស​អើង​ពូជសាសន៍​ធ្ងន់ៗ​តាម​ទូរស័ព្ទ​ចំពោះ​នាង​ជា​សាធារណៈនោះទេ។

          Grigorieva បាន​ថតសំឡេង​សន្ទនាតាមទូរស័ព្ទ​ដោយ​មិនឲ្យ​ Gibson ដឹងខ្លួន។

          តារា​ចម្រៀង​ស្រីសញ្ជាតិ​រុស្ស៊ី​រូប​នេះ​សម្រេច​ចិត្ត​ចេញផ្សាយ​ខ្សែអាត់​សំឡេង​នេះ ហើយ​កាល​ពី​ឆ្នាំ​២០១១ អ្នកទាំងពីរ​បាន​សម្រេចកិច្ច​ព្រមព្រៀង​ថ្មី​​មួយដែល​តម្រូវ​ឲ្យ Gibson បង់​​ប្រាក់​ផ្តាច់ឲ្យនាង Grigorieva ចំនួន ៧៥០.០០០​ ដុល្លារ​ជា​បី​ដំណាក់កាល។

          ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​បង់ប្រាក់នេះ Grigorieva មិនត្រូវបាន​អនុញ្ញាត​ឲ្យ​និយាយ​ជាសាធារណៈ​អំពី​ហិង្សាក្នុងគ្រួសារ​ ដែល​នាងអះអាងថា ធ្លាប់ទទួល​រង​អំឡុង​ពេល​មាន​ទំនាក់ទំនងស្នេហានោះ។

          ប៉ុន្តែ Grigorieva បាន​ធ្វើ​បែបនេះ អំឡុងពេល​ផ្តល់បទសម្ភាស​ជាមួយ​ពិធីការិនីវិទ្យុឈ្មោះ Howard Stern កាលពីឆ្នាំ​២០១៣។

          អំឡុងផ្តល់​បទសម្ភាសនោះ Grigorieva បាន​និយាយថា “​អ្នកត្រូវតែ​ទទួល​យក​បទពិសោធ​របស់អ្នក​ ហើយ​មិនថា វាឈឺចាប់ប៉ុណ្ណាទេ ហើយ​នោះគឺជា​បទ​ពិ​សោធ​​អាក្រក់​ ត្រូវរៀនពីបទពិសោធនេះ”។

          លោក Gibson ដែលមកទល់ពេលនេះទើបនឹងបាន​បង់ប្រាក់​២៥០​.០០០​ដុល្លារ​នោះ បានដាក់ពាក្យ​ប្តឹង Grigorieva ទៅតុលាការ បន្ទាប់ពី​មាន​ការចាក់​ផ្សាយ​បទសម្ភាសនេះ ហើយអះអាងថា Grigorieva បាន​រំលោភ​កិច្ច​ព្រមព្រៀង។

          តុលាការ​បាន​សម្រេចថា ដោយសារតែរឿងនេះមានលក្ខខណ្ឌ​រក្សា​ការ​សម្ងាត់​ ដែល​មិនអាចឲ្យ Grigorieva ទម្លាយ​រឿងនេះជា​សាធារណៈនោះ ដូច្នេះ​លក្ខ​ខណ្ឌ​នេះបានរិតត្បិតមិនឲ្យ​នាងអះអាងពីអំពើហិង្សា​ក្នុងគ្រួសារ​ដែល​កើត​ឡើង​​។

          Grigorieva បាន​ប្តឹង​ទាស់​នឹងសេចក្តីសម្រេចនេះ ប៉ុន្តែ​ California Court of Appeals ​បាន​សម្រេចជា​ស្ថាពរ​ឲ្យ​ Gibson ឈ្នះ​ មាន​ន័យ​ថា តារាហូលីវូដ​រូបនេះ​នឹងមិនត្រូវ​បង់ប្រាក់​នៅ​សល់​៥០០.០០០ដុល្លារដល់ Grigorieva ទេ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់