adverise with khmeread Prank 537144

ពួក Prank មួយក្រុម​នេះ​លេង​ម្តងនេះ​សាហាវ​តក់​ស្ល​ត់​ពេក​ក្រៃ​!

    ​លោក Roberto Gonzales ត្រូវបាន​គេ​ស្គាល់​ថា​ជាតា​រា Youtube មាន Subscriber រហូតដល់​ទៅមួយ​លាន​នាក់ មាន​គណនី​ឈ្មោះ "HotSpanish" គឺជា​ក្រុម Prank មាន​មូលដ្ឋាន​នៅ​អាមេរិក​។​

​    ​ថ្មីៗ​នេះ​ពួកគេ​បាន​ផុស​វីដេអូ​ថ្មី​របស់​ពួកគេ​ក្នុង​ប៉ុស្ដិ៍ Youtube បង្ហាញ​ពី​រថយន្ត Hummer មួយគ្រឿង​បើក​ជុំវិញ​ផ្លូវ​ជាយក្រុង​អាមេរិក​។​

​    ​ពួកគេ​បាន​ស្លៀកពាក់​ក្នុង​ឈុតខ្មៅ​កាន់​កាំភ្លើង AK-47 ចេញ​តាម​បង្អួច​។ បន្ទាប់មក​ពួកគេ​លេងល្បែង​បំភ័យ​មនុស្ស​ដោយ​ប្រើ​ធុងបាស់​បើក​សំឡេង​បាញ់កាំភ្លើង​យ៉ាងខ្លាំង ដើម្បី​បំភ័យ​មនុស្ស​តាមផ្លូវ​។​

​    ​ក្នុង​វីដេអូ​ឃើញ​មាន​មនុស្ស​ភ័យ​ស្លន់ស្លោរ​រត់​ប្រសាច​ដោយសារ​ក្រុម Prank នៅលើ Youtube នេះ​៕

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់