adverise with khmeread 0

Simone Manuel ទទួល​មេដាយ​ទាំង​ទឹកភ្នែក ក្នុងនាម​ជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​ឈ្នះ​មេដាយមាស​អូឡាំពិក​

    ​អត្ត​ព​លិ​ក​នារី​តំណាងឱ្យ​សហរដ្ឋអាមេរិក Simone Manuel បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុងនាម​ជា​អត្ត​ព​លិ​ក​នារី​ស្បែក​ខ្មៅ​ដំបូង​គេ​ក្នុង​សហរដ្ឋអាមេរិក​ដែល​បានទទួល​មេដាយ​ឯកត្តជន​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​វិញ្ញាសា​ហែល​ទឹក​។​

​    ​ហើយ​វា​គឺជា​មេដាយមាស​ក្នុង​វិញ្ញាសា​រហែល​ទឹក​ផ្នែក​នារី​ចម្ងាយ ១០០​ម៉ែត្រ ដែល​ព្រឹត្តិការណ៍​នេះ​សហរដ្ឋអាមេរិក​មិន​ធ្លាប់​បានឈ្នះ​ចាប់តាំងពី​ឆ្នាំ ១៩៨៤​មកម្ល៉េះ​។​

​    ​វា​បាន​ក្លាយជា​ពេលវេលា​ដ៏​រំភើប​មួយ​សម្រាប់​អត្ត​ព​លិ​ក​ស្បែក​ខ្មៅ​វ័យ ២០​ឆ្នាំ​រូបនេះ ដែល​បាន​សម្រក់​ទឹកភ្នែក​បន្ទាប់ពី​ឈ្នះ​ក្នុងការ​ប្រកួត ដែល​គេ​នឹង​ចាត់ទុកជា​កំណត់ត្រា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់