adverise with khmeread 00

Maradona ព្រលះ​ថ្នាក់ដឹកនាំ​កីឡា​អា​ហ្ស​ង់​ទីន​ទាក់ទិន​ការចូលនិវត្តន៍​មិន​ត្រឡប់​វិញ​របស់ Messi

​    ​Diego Maradona ចេញមុខ​មក​ពន្យល់​ប្រាប់ថា​តើ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៅ​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន AFA ខ្សោយ​កម្រិតណា​ពេល​ឃើញ​សិ​ស្ប​ប្អូន​រួម​សញ្ជាតិ​របស់គាត់ Lionel Messi មិន​ស្ថិតនៅក្នុង​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​ម្តងទៀត​នោះ​។​

​    ​ប្រធាន​ក្រុម​ម្ចាស់​ជើងឯក​ពាន​ពិភពលោក World Cup ឆ្នាំ​១៩៨៦ រូបនេះ​បានលើកឡើង​ពី​ស្ថានភាព​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​របស់ Messi ដោយ​និយាយថា​គាត់​នឹងមិន​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់គាត់​ឡើយ ខណៈដែល​គាត់​បាន​ចង្អុល​ទៅលើ AFA ថា "​អសមត្ថភាព​ដឹកនាំ​"​។​

​    ​Maradona ក៏​ជឿជាក់​ផងដែរ​ថា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​ថ្មី​លោក Edgardo Bauza នឹង​ក្លាយទៅជា​បុគ្គល​បរាជ័យ​បន្ទាប់​ខកខាន​ក្នុងការ​អូសទាញ​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​របស់​ពិភពលោក Ballon d'Or ប្រាំ​សម័យកាល​រូបនេះ​ពី​ការចូលនិវត្តន៍​របស់​គាត់​។

​    ​ដោយ​បញ្ជាក់​ទៅកាន់​ស្ថានីយ៍​វិទ្យុ Radio La Red គាត់​បាន​អះអាងថា "​ខ្ញុំ​គិតថា Messi នឹង​និយាយថា​ទេ​ទៅ Bauza ។ នេះ​ជា​គំនិត​របស់ខ្ញុំ ប្រហែលជា​ខ្ញុំ​អាច​គិត​ខុស​ផង​។ យើង​ពិតជា​អន់​ណាស់​។ យើង​កំពុង​ប្រថុយប្រថាន​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​ហើយ​"​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​អ្វីដែល​បានកើត​ឡើង​ចំពោះ Messi នឹង​លាតត្រដាង​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​អស់​មួយជីវិត​។ តើ​គ្រួសារ​ពួក​មេដឹកនាំ AFA រស់នៅ​ស្រណុក​សុខ​ស្រួល​ជាង​កីឡាករ​ដូច​ម្តេចទៅ​?"​។​

​    ​ភាពឈឺចាប់​នៃ​អា​ថ៍កំ​បាំង​បាល់ទាត់​អន្តរជាតិ​របស់​អា​ហ្ស​ង់​ទីន​នៅតែ​បន្ត ខណៈដែល​ពួកគេ​បាន​ធ្លាក់​ចេញពី​ក្នុង​ដំណើរ​ប្រជែង​មេដាយ​កីឡា​អូឡាំពិក​ត្រឹម​វគ្គ​ចែក​ពូ​ល​៕

adverise with khmeread
ប្រភព៖ Thesportbible

មតិយោបល់