adverise with khmeread 1

បុរស​ម្នាក់​ក្បត់​ប្រពន្ធ​ដឹក​ស្រី​ស្នេហ៍​បើករថយន្ត​បុក​រះ​របួស​ស្ត្រី​ជា​អ្នកលក់​សាំង​ម្នាក់​និងខ្ទេច​ទូ ​ATM មួយ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ទំនើង​ម្នាក់​បើករថយន្ត​សេរី​ទំនើប​ពាក់​ស្លាក​លេខ "ខេមរភូមិន្ទ" ​ដឹក​ស្រី​ស្នេហ៍​លាក់​ប្រពន្ធ​មិនឱ្យ​ដឹង បើក​ក្នុង​ល្បឿន​លឿនព្រមទាំង​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន បាន​ជ្រុល​ចង្កូត​ទៅបុក​ខឿន​សួនច្បារ និង​បន្ត​ទៅបុក​អ្នកលក់​សាំង ភេសជ្ជៈ​តាម​ចិញ្ចើមផ្លូវ ព្រមទាំង ទូ​ម៉ា​ស៊ី​ន ​ATM របស់ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ បណ្តាលឱ្យ​ស្ត្រី​ជា​អ្នកលក់​សាំង​រងរបួស​ធ្ងន់។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤ ​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី​១២​ ខែសីហា ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រ​សីហនុ កែង​និងផ្លូវ​សុធារស​ស្ថិតក្នុង​ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក តូ​យូ​តា ហាយ​ប្រី​ដ ពណ៌​ស ពាក់​ស្លាក​លេខខេមរភូមិន្ទ 2-3985 បើកបរ​ដោយ​បុរស​ម្នាក់​ (​មិនទាន់​ស្គាល់ឈ្មោះ​) ​ព្រមទាំង​មាន​ដឹក​នារី​ម្នាក់​ជា​ស្រី​ស្នេហ៍ បាន​បើករថយន្ត​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវព្រះស៊ីហ​នុ ក្នុងទិសដៅ​ពី​លិចទៅ​កើត។​

    ពេល​រថយន្ត​បើក​មកដល់​កែង​ផ្លូវ​សុធារស​រថយន្ត​បាន​បុក​ខឿន​សួនច្បារ ធ្វើឱ្យ​រថយន្ត​បោក​ទៅខាង​ស្តាំ​ដៃ បុក​រះ​កន្លែង​លក់​សាំង​ដប តាមផ្លូវបណ្តាលឱ្យ​ស្ត្រី​អ្នកលក់​សាំង​ម្នាក់​កៀប​ជាប់​នៅក្រោម​រថយន្ត​របួសធ្ងន់​។​

    ចំណែក​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​ទូ​ម៉ាស៊ីន​ដក​ប្រាក់ របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ បែក​កញ្ចក់​ខ្ទេច​អស់ ទើប​រថយន្ត​អស់​ល្បឿនទៅមុខ​លែងរួច។ ភ្លាមៗ​នោះគេ​ឃើញ​ស្ត្រី​ម្នាក់​ចុះ​ពី​រថយន្ត​ឡើង​ជិះ​កង់​បី​ចេញទៅ​បាត់ សល់​តែ​អ្នកបើកបរ​ដើរ​ទ្រេតទ្រោត​ស្រែកថា "​គេ​ជាស​ម្ថ​កិច្ចអ្នកណា​ធ្វើ​អី​គេ "​។​

    សាក្សី​បន្តទៀតថា សំណាង​ណាស់​ដែល​ប៉ូលីស​ទៅដល់​កន្លែងកើតហេតុ​មុន​ និង​បាន​នាំខ្លួន​ជនបង្ក​មក​ប៉ុស្តិ៍ បើ​យឺត​តែ​បន្តិច​ម្ល៉េះ ជនបង្ក​ត្រូវប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នា​ក់មួយ​ជើង​ទ្រមខ្លួន​បាត់ទៅហើយ ព្រោះ​ជនបង្ក​រូបនោះ​ធ្វើ​ប្ញ​ក​ពារ​ច្រងេងច្រងាង អាង​ខ្លួនឯង​ជា​អ្នកមាន​លុយ និង​អាងស្បែក។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។ ភ្លាមៗ រីឯ​ជនបង្ក​និង​រថយន្ត​ត្រូវបាន​សម្ថកិច្ច​មូលដ្ឋាន​ប្រគល់ឱ្យ​ខាង​ជំនាញ បញ្ចូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី។​

    ប្រជាជន​ដែល​ឈរ​មើល​ជាច្រើន​នាក់​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ដាក់ទោស​តាមច្បាប់​ឱ្យ​ធ្ងន់ធ្ងរ​ដល់​ជនបង្ក​ដែល​បើកបរ​ក្នុងស្ថានភាពស្រវឹង ព្រោះ​វា​បទល្មើស​ប្រឆាំងនឹង​ច្បាប់​ចរាចរជើងគោក​ថ្មី។ ម្យ៉ាងទៀត​ជនបង្ក​បាន​បញ្ចេញ​ប្ញ​ក​ពារ​មើលងាយ​ដល់​ជីវិត​អ្នកដទៃ ហាក់បីដូចជា​ជីវិត​មនុស្សមាន​លក់​តា​ម​ទីផ្សារ​អញ្ចឹង អាង​មាន​ប្រាក់ អាង​ស្បែក​បុក​គេ​ស្លាប់​បង់លុយ​ជាការ​ស្រេច​។ ត្រូវតែ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់៕

 

adverise with khmeread

មតិយោបល់