adverise with khmeread Unnamed %286%29

កម្លាំង​ប៉ូលិស​អន្តរាគមន៍​រាជធានី​ឃាត់ខ្លួន​បុរស​២​នាក់​មាន​គ្រឿងញៀន​៣​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​អន្តរាគមន៍​រាជធានី​ភ្នំពេញ​ដេញ​ឃាត់ខ្លួន​បុរស​២​នាក់​សង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ Nex​ អត់​មាន​ស្លាក​លេខ​ដេញ​ឃាត់ខ្លួន​បែរជា​រកឃើញ​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច​ជាប់​នឹង​ខ្លួន។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២ ​ខែសីហា ​ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​នរោត្តម នៅ​ចំណុច​ធនាគារ​អេ​ស៊ី​លីដា​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហេង ទី អាយុ​៣០​ឆ្នាំ មុខរបរ​នៅ​ហ្គា​ណា ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ​និង​ឈ្មោះ លឹម ដា​រ៉ា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បឹង​កេងកង​៣ ខណ្ឌចំការមន​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​កម្លាំង​ប៉ូលិស​ល្បាត​នៅក្នុង​មូលដ្ឋាន​ម្តុំ​គីរីរម្យ​ផ្លូវ​ព្រះសីហនុ ក៏បាន​ប្រទះ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស៊ុ​យ​ស៊ូគី Nex​ ពណ៌​ក្រហម​អត់​មាន​ស្លាក​លេខ ពេលដែល​ឃើញ​សមត្ថកិច្ច​ភ្លាម​ជនសង្ស័យ​២​នាក់​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​រត់គេច​ពី​សមត្ថកិច្ច​ទៅដល់​ផ្លូវ​នរោត្តម​នៅ​ចំណុច​មុខ​ធនាគារ​អេ​ស៊ីលីដា ​ក៏ត្រូវ​កម្លាំង​អន្តរាគមន៍​រាជធានី​ឃាត់​បាន​ទាំង​២​នាក់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច​លាក់​ក្រោម​កែបម៉ូតូ​រកឃើញ​ស្លាក​លេខ​នគរបាល​ ដែលមាន​លេខ ​1-2211 ​ចំនួន​១​ក៏​ឃាត់​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​បឹង​កេងកង​១។​

    តាម​សំដី​របស់​សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់​នោះបាន​ឆ្លើយ​សារភាព​ប្រាប់ថា​ខ្លួន​បាន​យក​ថ្នាំ​ចំនួន​៣​កញ្ចប់​នោះ​គឺ​យក​មកពី​ម្តុំ​បឹង​ឈូក​ទល់មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ​យកមកប្រើ​ប្រាស់។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១​កសាង​សំណុំរឿង​ប​ញ្ចូ​ន​បន្ត​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ផ្លូវច្បាប់៕​

adverise with khmeread

មតិយោបល់