adverise with khmeread 14018101 274063542974766 315821035 n

ពលករ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ថៃ​ត្រូវបាន​បញ្ជូន​សព​មក​តា​ម​ច្រក​ប៉ោយប៉ែត​

    បន្ទាយមានជ័យ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា នៅវេលា​ម៉ោង៧​និង​៦​នាទី ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នេះ​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សាកសព ពលករ​ខ្មែរ​ម្នាក់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។​

    លោក​វរ​:​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា សព​ឈ្មោះ​​ ពៅ ទ្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​ប្រជា​ធម្ម ​(​មណ្ឌល​២) ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ជា​កម្មករ​ស្តង់​ត្រី នៅ​ផ្សារ​រុង​ក្លឿ​រ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

    លោក​វរ​:​សេនីយ៍​ត្រី ជា ដា បាន​បន្តថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ​២០១៦។ សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី៕


 

adverise with khmeread

មតិយោបល់