adverise with khmeread 1

រថយន្ត​ដឹក​ជ្រូក​បើក​វ៉ា​ម៉ូតូ​កង់​៣​ជ្រុល​ធ្លាក់​ប្រឡាយ​ក្រឡាប់​ស្លាប់​ម្នាក់​

    បន្ទាយមានជ័យ ​៖ តាម​របាយការណ៍​រប​ស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ បានឱ្យដឹងថា នៅវេលា​ម៉ោង​១២ ​និង៣០​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​កំណាត់​ផ្លូវ​លេខ​258D ស្ថិតក្នុង​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បណ្តាលឱ្យ​ស្លាប់បុរស​ម្នាក់​។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា មាន​រថយន្ត​ដឹក​ជ្រូក​បើក​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង រថយន្ត​ម៉ាក​តូ​រី​ស ពណ៌​ខៀវ ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ក្រោយ​គ្រោះថ្នាក់​រួច​អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​បាត់​។​

    លោក​វរ​:​សេនីយ៍​ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ បានឱ្យដឹងថា ក្នុង​រថយន្ត​នោះ​មាន​អ្នករួមដំណើរ​២​នាក់​គឺទី១-​ឈ្មោះ បូ ផាន់​ណា ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង បណ្តាល​ឱ្យ​ស្លាប់​នៅនឹងកន្លែង និង២-​ឈ្មោះ ខាត់ សល់ ភេទ​ប្រុស អាយុ១៨​ឆ្នាំ រស់នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង មិន​រងរបួស​ទេ​។​

    លោក​វរ​:​សេនីយ៍​ត្រី ជា ពិសី បន្តទៀតថា រថយន្ត​ដឹក​ជ្រូក​នោះ​ឡើង​វ៉ា​កង់​បី​ជ្រុល​ចង្កូត​បណ្ដាលឱ្យ​ធ្លាក់​ក្រឡាប់​ចូល​ប្រឡាយ​តែម្ដង។ សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​ពេទ្យ​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី។ ​ចំណែក​រថយន្ត​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អូរជ្រៅ៕

adverise with khmeread

មតិយោបល់